ចេញ​ហើយ​ កម្មវិធី​ប្រកួត​ពាន​ Toyota Mekong Cup ឆ្នាំ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញ​ហើយ​ កម្មវិធី​ប្រកួត​ពាន​ Toyota Mekong Cup ឆ្នាំ​នេះ

29/09/2017
ព្រឹត្តិការណ៍​ពាន​រង្វាន់​បាល់ទាត់​​ជ្រើស​រើស​ជើង​ឯក​តូយ៉ូតា​មេគង្គ​ក្លឹប​​រដូវ​កាល​ក្នុង​ឆ្នាំ​​២០១៧​ចេញ​កម្មវិធី​ប្រកួត​ហើយ​ដែល​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ និង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ដើម្បី​ស្វែង​រក​ជើង​ឯក​ដែល​មាន​ប្រាក់​ជា​ច្រើន។
ក្រុម Burriram ឈ្នះ​ពាន TMCC កាល​ពី​២០១៦
ពាន​រង្វាន់​ជើង​ឯក​តូយ៉ូតា​មេគង្គ​ក្លឹប​ (TMCC )​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ក្នុង​ឆ្នាំ​២០១៤​​ក្នុង​គោល​បំណង​លើក​កម្ពស់​​វិស័យ​កីឡា​បាល់ទាត់​​ក្នុង​សហគមន៍​​នៃ​បណ្តា​ប្រទេស​​តាម​ដង​ទន្លេ​មេគង្គ។ កាល​ពី ពាន​​នេះ​រៀប​ចំ​ឡើង​មាន​ក្រុម​​​ជើង​ឯក​លីគ​នៃ​​ប្រទេស​ កម្ពុជា​ ថៃ​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម។ រយៈ​ពេល​៣​រដូវ​កាល​កន្លង​​ទៅ​ ​ការ​ប្រកួត​​កាន់​តែ​ប្រសើរ​ជាង​មុន​ជា​លំដាប់​ទាំង​​ផ្លាស់​ប្តូរ​ទឹក​ដី​ប្រកួត​ រូបមន្ត​ និង​ប្រាក់​រង្វាន់។ ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០១៤ ក្រុម​​របស់​វៀតណាម​គឺ​ Becamex Bình Dương ជា​ជើង​ឯក ខណៈ​ឆ្នាំ​២០១៥ និង​២០១៦ បាន​ទៅ​ក្រុម Burriram United ពីរ​ឆ្នាំ​ជាប់​គ្នា។

សម្រាប់​​រដូវ​កាល​ទី​៤​នេះ​ ​​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ដល់ ខែ​មករា​ ឆ្នាំ​២០១៨។ ការ​ប្រកួត​ប្រជែង​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ក្រុម​​មក​ពី​ក្រប​ខ័ណ្ឌ​លីគ​កំពូល​របស់​ប្រទេស ​ឡាវ កម្ពុជា​ ថៃ​ និង​វៀតណាម ប៉ុន្តែ​ក្រុម​របស់​មីយ៉ាន់ម៉ា​មិន​បាន​ចូល​រួម​ឡើយ។ ព័ត៌មាន​លម្អិត​អំពី​ការ​ប្រកួត​​ឆ្នាំ​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​តំបន់​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។

បើ​និយាយ​ពី​ប្រទេស​កម្ពុជា​ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ បន្ទាប់​ពី​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ទាំង​២​ជើង​​ត្រូវ​បាន​បញ្ចប់​ ក្រុម​នោះ​​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​នា​រដូវ​កាល​នេះ។

កម្មវិធី​ប្រកួត​​វគ្គ​ជម្រុះ​​

ជើង​ទី​១៖ ក្រុម​តំណាង​វៀតណាម vs ក្រុម​តំណាង​កម្ពុជា ថ្ងៃ​ទី​៩​ ធ្នូ​ ២០១៧ (ទឹក​ដី​វៀតណាម​)​

ជើង​ទី​២៖ ក្រុម​តំណាង​កម្ពុជា vs ក្រុម​តំណាង​វៀតណាម ថ្ងៃ​ទី​១៣​ ធ្នូ​ ២០១៧ (​ទឹក​ដី​កម្ពុជា)

កម្មវិធី​ប្រកួត​​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ក្រុម​តំណាង​ឡាវ vs ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​ ថ្ងៃ​ទី​១៧​ ធ្នូ​ ២០១៧ (​ទឹក​ដី​ឡាវ)

វគ្គ​ផ្តាច់​ព្រ័ត្រ

ជើង​ទី​១៖ ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ vs ក្រុម​តំណាង​ថៃ​ ថ្ងៃ​ទី​២៣​ ធ្នូ​ ២០១៧ (ទឹក​ដី​ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ)

ជើង​ទី​២៖ ក្រុម​តំណាង​ថៃ​ vs ក្រុម​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ថ្ងៃ​ទី​៦ មករា ២០១៧ (​ទឹក​ដី​ថៃ​)

ប្រាក់​រង្វាន់​រួម​មាន

ក្រុម​ជើង​ឯក៖ ៧៥០០០​ដុល្លារ​អាមេរិក​​

ក្រុម​លេខ​២៖ ៥០០០០​ដុល្លារ​អាមេរិក​

ក្រុម​លេខ​៣៖ ៣០០០០​ដុល្លារ​អាមេរិក​

ក្រុម​លេខ​៤៖ ១០០០០​ដុល្លារ​អាមេរិក

កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល៖ ៣០០០​ដុល្លារ​អាមេរិក​​ ​
ចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ពាន TMCC ឆ្នាំ២០១៥