ផល​ សោភ័ណ្ឌ៖​ ខ្ញុំ​ត្រៀម​ខ្លួន​ប៉ះ​ជើង​ខ្លាំង​ថៃ​រួច​ហើយ​ស្អែក​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផល​ សោភ័ណ្ឌ៖​ ខ្ញុំ​ត្រៀម​ខ្លួន​ប៉ះ​ជើង​ខ្លាំង​ថៃ​រួច​ហើយ​ស្អែក​នេះ

29/09/2017
កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ផល​ សោភ័ណ្ឌ​ សម្រាប់​ការ​ប្រកួត​នៅ​ស្អែក​នេះ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​តតាំង​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ឆ្លង​ដែន​មក​ប្រទេស​ថៃ​ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​មិន​ទាន់​ហ៊ាន​ថា​មុន​នោះ​ទេ។​

ផល​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ស្អែក​នេះ​ រួប​គេ​បាន​ហាត់​ត្រឹមត្រូវ​ល្អ​ហើយ​ ទាំង​កម្លាំង​និង​បច្ចេកទេស​ បើ​ទោះ​ជា​ត្រូវ​ប្រកួត​៣ទឺក​ ឬ​បន្ថែម​៥ទឹក​ទៀត​ក៏​ដោយ​មិន​ថ្វី​ដែរ។​ និយាយ​ពី​ដៃ​គូ​ដែល​នឹង​ត្រូវ​ឡើង​ប្រកួត​ម៉ារ៉ាតុង​ស្អែក​នេះ​ សោភ័ណ្ឌ​ ក៏​បាន​មើល​ពី​ស្នៀត​ប្រយុទ្ធ​របស់​ពួកគេ​កន្លង​ផង​ដែរ​ ឃើញ​ថា​អ្នក​ប្រដាល់​ថៃ​ទាំង​ពីរ​នាក់​នេះ​មិន​ធម្មតា​នោះ​ទេ​ ម្នាក់​ធ្លាប់​ស្មើ​ ឡៅ​ ចន្រ្ទា​ និង​ម្នាក់​ទៀត​មិន​ធ្លាប់​ចាញ់​នៅ​កម្ពុជា​នោះ​ទេ។​

អតីត​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​សកល​ខាង​លើ​បន្ថែម​ទៀត​ថា​ ស្អែក​នេះ​ឡើង​ទៅ​ដឹង​តែ​ប្រកួត​អស់​ពី​សមត្ថភាព​ហើយ​ លទ្ធផល​យ៉ាង​ណា​ចាំ​មើល​ជាក់​ស្ដែង​ ប៉ុន្តែ​ដឹង​តែ​ខំប្រឹង​ប្រកួត​អស់​លទ្ធភាព​តែ​ម្ដង​។​ សោភ័ណ្ឌ​ សូម​ថ្លែង​អំណរគុណ​ដល់​អ្នកគាំទ្រ​ខ្លួន​ទាំង​អស់​ដែល​តែងតែ​លើក​ទឹក​ចិត្ត​ជា​និច្ច​ មិន​ថា​ពេល​ប្រកួត​ចាញ់​ ឬ​ឈ្នះ​ទេ​ក៏​ពួកគេ​នៅ​តែ​ជួយ​លើក​ទឹក​ចិត្ត។​

ម៉ៃសុទ្ធ ប៉េឡេប៊ូរីរ៉ាំ​(ថៃ)កាល​ស្មើ​ ឡៅ​ ចន្រ្ទា
សម្រាប់​ការ​ប្រកួត​កម្មវិធី​ម៉ារ៉ាតុង​របស់​សង្វៀន​ CNC​ ស្អែក​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​វេលា​ម៉ោង​ ៦ល្ងាច​តទៅ​ ដោយ​មាន​កីឡាករ​កម្ពុជា​២រូប​ និង​ថៃ​២រូប។​ គូ​ទី១​ ថុល​ មករា​ ប៉ះ​ ទួបប៉េ ឆ.ឆើតឆ័យ​(ថៃ)​ និង​គូ​ទី២​ ផល​ សោភ័ណ្ឌ​ ប៉ះ​ ម៉ៃសុទ្ធ ប៉េឡេប៊ូរីរ៉ាំ​(ថៃ)​ កីឡាករ​រូប​ណា​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​លុយ​ ៤លាន​រៀល​តែ​ម្ដង៕​