សម្តេច​តេ​ជោ ​ប្រកាស​ជួប​ជាមួយ​សិល្បករ​មួយឆ្នាំ​ម្តង​ចាប់ពី​ឆ្នាំ ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេ​ជោ ​ប្រកាស​ជួប​ជាមួយ​សិល្បករ​មួយឆ្នាំ​ម្តង​ចាប់ពី​ឆ្នាំ ២០១៨

29/09/2017
ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ២៩ ខែ កញ្ញា​នេះ ​បាន​ប្រកាស​ជួយ​ជាមួយ​សិល្បករ​មួយ​ឆ្នាំ​ម្តង​ចាប់ពី​ឆ្នាំ២០១៨​។
ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់​ណៃ ទទួល​បាន​ពានរង្វាន់​សិល្បៈ​វប្បធម៌​ក្រុង​ហ្វូ​កុ​អូ​កា ប្រទេស​ជប៉ុន ​ដែល​ធ្វើ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​មានប្រសាសន៍ថា ​ជំនួប​មួយ​ឆ្នាំ​ម្តងនេះ​ គឺត្រូវធ្វើ​ជាមួយ​ទិវា​វប្បធម៌​​៣​ មិនា ​តែម្តង​។
សម្តេច​តេ​ជោ​ បន្ថែមថា​ ជំនួប​នេះ​ គឺធ្វើឡើង​ដើម្បី​ផ្សារភ្ជាប់​ពី​ទម្រង់​សិល្បៈ​មួយ​ទម្រង់​សិល្បៈ​មួយ​មិន​ថា​ សិល្បៈ​បុរាណ​ ឬ សិល្បៈ​សម័យ​នោះ​ទេ​។

កន្លងមក​សម្តេច​តេ​ជោ ហ៊ុនសែន បានរៀបចំ​ឲ្យ​មាន​ជំនួប​ប្រចាំឆ្នាំ​ជាមួយ​ស្ថាប័ន និង​វិស័យ​ជាច្រើន​ដូចជា ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កាន់សាសនា​ឥស្លាម ​ជំនួប​ជាមួយ​ក្រុម​កីឡាករ កីឡា​ការិនី ជំនួប​ជាមួយ​សមាគម​អានិកជន​ចិន ​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កាន់សាសនា​គ្រិស្ត ​ជំនួប​ជាមួយ​ក្រុម​អ្នកការពារ​បរិស្ថាន​ជាដើម​៕