«គ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយទៀត វាយប្រហារម៉ិចស៊ីកូ» បន្ទាប់ពីគ្រោះ​រញ្ជួយដីលើកមុន សម្លាប់មនុស្ស ៣៤៤នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

«គ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយទៀត វាយប្រហារម៉ិចស៊ីកូ» បន្ទាប់ពីគ្រោះ​រញ្ជួយដីលើកមុន សម្លាប់មនុស្ស ៣៤៤នាក់!

29/09/2017
(ម៉ិចស៊ីកូ)៖ ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្រ្ត​អាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដី​ថ្មីមួយ​ទៀតកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារ​​ក្បែរឆ្នេរភាគ​ខាងត្បូង​ប្រទេសម៉ិចស៊ីកូ នាថ្ងៃសុក្រនេះ ពោលគឺជាង​មួយសប្តាហ៍ក្រោយពី ហេតុការណ៍​រញ្ជួយផែនដី​ដ៏សាហាវ​កម្រិត ៧.១​ រ៉ិចទ័រ ដែលបាន​អង្រួន​តំបន់​ភាគកណ្តាល និងអាគ្នេយ៍​ប្រទេសនេះ និងធ្វើឲ្យមនុស្ស​យ៉ាងតិចជិត ៣៥០នាក់។ នេះបើតាម​ការចេញ​ផ្សាយ​​​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​សុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

បើតាម USGS គ្រោះរញ្ជួយដី​ខាងលើ មានចំណុចរំញ័រ​នៅចម្ងាយ ១២៤គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Tres Picos ជាមួយនិង​ជម្រៅ​ ២៤គីឡូម៉ែត្រ ពីក្រោមផ្ទៃសមុទ្រ។ ដោយឡែក ពុំមានសេចក្តី​រាយការណ៍ណា ស្តីពីមនុស្សស្លាប់-របួស ឬក៏សេចក្តីព្រមាន​​ចំពោះរលកយក្ស​ស៊ូណាមិ ដែលបង្កឡើងដោយ​គ្រោះធម្មជាតិថ្មីនេះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញានេះ គ្រោះរញ្ជួយដី៧.១រ៉ិចទ័រ បានអង្រួន​បណ្តារដ្ឋភាគកណ្តាល និងខាងត្បូង​ម៉ិចស៊ីកូ យ៉ាង​កម្រោល ដែលវាបានធ្វើឲ្យអគាររាប់សិប​ខ្នងដួលរលំ និងរាប់ពាន់ខ្នងខូចខាត ហើយបណ្តាល​មនុស្សយ៉ាងតិច ៣៤៤នាក់ស្លាប់ និង​​រាប់ពាន់នាក់​ទៀតរងរបួស។ ក្រោយពីកើតមាន​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ សកម្មភាពរំញ័រ​មួយចំនួនផ្សេង​ទៀត បានកើតឡើងជា​បន្តបន្ទាប់ នៅម្តុំតំបន់​ភាគខាងត្បូង​ប្រទេសម៉ិចស៊ីកូ៕