Sergio Aguero
ខ្សែប្រយុទ្ធ Manchester City បានទៅទីនោះដើម្បីទស្សនាការប្រគំតន្ត្រីហើយជួបគ្រោះថ្នាក់ពេលជិះរថយន្តតាក់ស៊ីឆ្ពោះទៅព្រលានយន្តហោះ។ បើតាមការឲ្យដឹងពីប៉ូលិសគឺ Aguero បានពាក់ខ្សែក្រវាត់ត្រឹមត្រូវប៉ុន្តែរូបគេនៅតែរងរបួសបាក់ឆ្អឹងជំនីបន្ទាប់ពីរថយន្តដែលគេជិះជ្រុលទៅបុកបង្គោលតាមដងផ្លូវ។របួសអាចធ្វើឲ្យតារាឆ្នើមសញ្ជាតិអាហ្សង់ទីនអវត្តមានប្រកួតសំខាន់ទល់នឹង Chelsea នៅសប្ដាហ៍នេះ ហើយបើវាអូសបន្លាយពេលយូររូបគេអាចនឹងខកខានជួយជម្រើសជាតិប្រកួតជម្រុះ World Cup នៅខែក្រោយថែមទៀត៕
ប្រភព៖ Goal