ល្បិចអ្វីក៏ឃើញ! លាក់មាស១គីឡូក្នុង​រន្ធគូទ នៅតែគេចមិនផុតពី​ក្រសែភ្នែកអាជ្ញាធរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ល្បិចអ្វីក៏ឃើញ! លាក់មាស១គីឡូក្នុង​រន្ធគូទ នៅតែគេចមិនផុតពី​ក្រសែភ្នែកអាជ្ញាធរ

29/09/2017
ស្រីលង្កា កាល​ពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ប្រទេស​ស្រីលង្កា​ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​​ព្យាយាម​ជួញ​ដូរ​មាស​​ជា​គ្រឿង​អលង្ការ​ទម្ងន់ ​ជិត ១គីឡូក្រាម​​ដោយ​លាក់​ទុក​នៅ​កន្លែង​គួរ​ឲ្យ​ហួស​ចិត្ត។
​មន្ត្រី​គយ​បាន​រក​ឃើញ​គ្រឿង​អលង្ការ​ជា​មាស​ទម្ងន់ ៩០៤​​ក្រាម គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ៣​ម៉ឺន​ដុល្លារ​ដែល​ជន​សង្ស័យ​ព្យាយាម​លាក់​នៅ​ក្នុង​រន្ធ​គូទ។ បុរស​ជា​ជនជាតិ​ស្រីលង្កា​នេះ​មាន​អាយុ ៤៥​ឆ្នាំ បាន​ត្រៀម​ចេញ​ដំណើរ​ពី​ព្រលាន​​យន្តហោះ​អន្តរជាតិ​ Colombo ទៅ​កាន់​ប្រទេស​ឥណ្ឌា។
អ្នក​ជួញ​ដូរ​​ក្នុង​ប្រទេស​នេះ​តែង​តែ​ទៅ​ទិញ​មាស​ពី​ទីក្រុង​ឌូបៃ នៅ​អារ៉ាប់រួម និង​ប្រទេស​សិង្ហបុរី​ដែល​មាន​តម្លៃ​ថោក និង​​យក​ទៅ​លក់​នៅ​​ប្រទេស​ឥណ្ឌា ព្រោះ​ចំណេញ​ច្រើន។

តាម​ប្រភព​ពី​មន្ត្រី​គយ​អះអាង​ថា ​បុរស​ខាង​លើ​​បាន​​ដើរ​គួរ​ឲ្យ​សង្ស័យ​ក៏​ឃាត់​សួរ​នាំ រួច​យក​ដំបង​ស្កេន​ខ្លួន​ប្រាណ ស្រាប់​តែ​ឃើញ​មាន​ឥវ៉ាន់​លាក់​ទុក គឺ​ស្បោង​​ប្លាស្ទិក​តូច​ៗ​​រុំ​យ៉ាង​ស្អាត ​ញាត់​ក្នុង​រន្ធ​គូទ។
ទោះ​យ៉ាង​ណា មន្ត្រី​គយ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ តែ​ត្រូវ​ផាក​ពិន័យ​ចំនួន ១០​ម៉ឺន​រូពី ឬ​ប្រមាណ ១ ៥៣០​ដុល្លារ​អាមេរិក​ផងដែរ​៕




ប្រភព៖ theguardian