Pixel 2 ជិត​សម្ពោធ​​ទៅ​ហើយ ស្រាប់​លេច​ព័ត៌មាន​​ចំលង​មុខងារ​ពិសេស​ពី iPhone 8 Plus - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Pixel 2 ជិត​សម្ពោធ​​ទៅ​ហើយ ស្រាប់​លេច​ព័ត៌មាន​​ចំលង​មុខងារ​ពិសេស​ពី iPhone 8 Plus

29/09/2017
Google នឹង​បើក​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ទូរសព្ទ Pixel 2 នៅ​សប្ដាហ៍​ក្រោយ​នៅ​​ថ្ងៃ​ទី ៤ តុលា។ ស្រាប់​តែ​ពេល​នេះ មាន​លេច​លឺ​មក​ថា ស្មាតហ្វូន​ម៉ូដែល​ក្រោយ​នោះ​នឹង​មាន​នាំ​មក​មុខងារ Portrait Mode ខាង​ក្នុង​កម្មវិធី​កាមេរ៉ា​ដូច​​មាន​លើ​ទូរសព្ទ iPhone Plus និង 8 Plus។​
តាម​ការ​លើក​ឡើង​ពី Russaovskii សម្រាប់ Pixel 2 មិន​ច្បាស់មាន​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 Plus នោះ​ទេ ក្នុង​ការ​ថត​រូប​ព្រាល​ Background ក្រោយ។ បែប​នេះ​ហើយ​ទើប​ Google កំពុង​មមាញឹក​លើ​ការ​ពង្រឹង​ប្រព័ន្ធ Software របស់​ខ្លួន​ឲ្យ​បាន​ដិតដល់​បន្តិច ដើម្បី​ឲ្យ Portrait Mode អាច​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន។​

មុខងារ​ពិសេស​ដែល​លេចលឺ​ផ្សេង​ទៀត​គឺ Music Recognition ដែល​​មុខងារ​ឆ្លាត​វៃ​នេះ​អាច​ចាប់​​ពី​ចំណងជើង​និង​ម្ចាស់​បទ​ចម្រៀង​លើ​ផ្ទៃ Lock Screen អំឡុង​ពេលចាក់​ចម្រៀងលើ​ទូរសព្ទ​​តែ​ម្តង​។

រំឮក​ថា​ Pixel 2/2 XL ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​មាន​ផ្ទៃ​អេក្រង់​ពេញ ហើយ​មាន​មុខងារ​អាច​ច្របាច់​គែម​សង​ខាង​បាន​ស្រដៀង​នឹង HTC U11 ដែរ បន្សំ​នឹង​ជម្រើស​ពណ៌​ថ្មី​មួយ​ទៀត ដែល​យើង​រាល់​គ្នា​មិន​អាច​ទាយ​ទុក​មុន​បាន។


ប្រភព៖ ibtimes