ទូរសព្ទម៉ូដែលថ្មី LG K7i ទើបតែប្រកាសដាក់លក់នៅទីផ្សារឥណ្ឌាជាផ្លូវការ ប៉ុន្តែបាននាំមកជាមួយនូវអត្ថប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍គឺការដេញសត្វមូសឲ្យនៅឆ្ងាយ។ បច្ចេកវិទ្យា Mosquito Away ធ្លាប់បានបំពាក់នៅលើទូរទស្សន៍និងម៉ាស៊ីនត្រជាក់របស់ LG តែនេះជាលើកដំបូងដែលមានបំពាក់លើស្មាតហ្វូន។
ការប្រើប្រាស់ វាមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្សអ្វីឡើយ ព្រោះវាពឹងផ្អែកលើរលក Ultrasonic ដែលមានភាពស្ងៀមស្ងាត់និងមិនបញ្ចេញក្លិនអ្វីទាំងអស់។
ស្ថិតក្នុងតម្លៃប្រហែល ១២០ ដុល្លារ ត្រកូល K ប្រភេទនេះមានបំពាក់នូវអេក្រង់ ៥ អ៊ីញកម្រិត HD និងមាន RAM ទំហំ 2GB បំពាក់ CPU Quad-Core ល្បឿន 1.4GHz ហើយមានអង្គផ្ទុក 16GB។ មានកាមេរ៉ាក្រោយ 8MP ភ្ជាប់ Flash LED និងខាងមុខ 5MP ហើយដំណើរការប្រើបានយូរគួរសមក្រោមថាមពលថ្ម 2,500mAh។ រត់លើ Android 6.0 Marshmallow មានប្រើប្រាស់ស៊ីម ២ គាំទ្រអ៊ីនធឺណិត 4G ថែមទៀតផង។
ប្រភព៖ AndroidHeadlines
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)