ខុទ្ទកាល័យសម្តេច ស ខេង ទាត់ចោលទាំងស្រុងនូវការផ្សាយរបស់ VOA ដែលរិះគន់លើ ការរៀបអាពាហ៍ពិពាហ៍របស់កូនអ្នកកាន់អំណាច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខុទ្ទកាល័យសម្តេច ស ខេង ទាត់ចោលទាំងស្រុងនូវការផ្សាយរបស់ VOA ដែលរិះគន់លើ ការរៀបអាពាហ៍ពិពាហ៍របស់កូនអ្នកកាន់អំណាច

28/09/2017
(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្ក្តីបំភ្លឺមួយ ដោយទាត់ចោលទាំងស្រុងនូវការផ្សាយរបស់វិទ្យុ VOA ដែលបានដាក់ចំណងជើងថា «ការសម្ញែងតាមរយៈអាពាហ៍ពិពាហ៍កូនអ្នកកាន់អំណាចទទួលបានប្រតិកម្មចម្រុះ»។

ក្នុងអត្ថបទរបស់វិទ្យុសហរដ្ឋអាមេរិកមួយនេះ បានរៀបរាប់អំពីការបិទផ្លូវនៅកន្លែងដែលមានអាពាហ៍ពិពាហ៍របស់កូនអ្នកធំមួយចំនួនក្នុងនោះក៏មានអាពាហ៍ពិពាហ៍របស់កូនសម្តេច ស ខេង និងអាពាហ៍ពិពាហ៍របស់កូនសម្តេចវិបុលបញ្ញា សុខ អាន ផងដែរហើយ VOA បានស្រង់សម្តីអ្នក​វិភាគ ដោយរិះគន់​ថា​ អាពាហ៍ពិពាហ៍នេះ គឺជាការ​ព្យាយាម​សម្ញែង​ភាព​មាន​បាន​ និង​អំណាច​របស់​អ្នក​ជំនាន់​ក្រោយ​របស់ ​គណបក្ស​ប្រជាជន​កម្ពុជា។​

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា ការចុះផ្សាយបែបនេះ គឺជាការបំផ្លើស ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំ និងញុះញង់ឱ្យមានទោមនស្សនៅក្នុងសង្គមខ្មែរ ដែលជាសង្គមមានប្រពៃណីវប្បធម៌ល្អផូរផង់ ហើយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីបុរាណមក និងតែងតែយោគយល់អំពីធុរៈគ្នាទៅវិញទៅមក ប្រកបដោយសមានចិត្តថ្លៃថ្លា។

ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុងរបស់ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង៖