សមាជិកព្រឹទ្ធសភា លោក អ៊ុំ ម៉ាន្នូរីន ទទួលមរណភាពនៅព្រឹកមិញ ក្នុងអាយុ៩៣ឆ្នាំ, ថ្នាក់ដឹកនាំ និងមន្ដ្រីព្រឹទ្ធសភា ផ្ញើសារចូលរួមរំលែកទុក្ខ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមាជិកព្រឹទ្ធសភា លោក អ៊ុំ ម៉ាន្នូរីន ទទួលមរណភាពនៅព្រឹកមិញ ក្នុងអាយុ៩៣ឆ្នាំ, ថ្នាក់ដឹកនាំ និងមន្ដ្រីព្រឹទ្ធសភា ផ្ញើសារចូលរួមរំលែកទុក្ខ

28/09/2017
(ភ្នំពេញ)៖ លោក អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភាកម្ពុជា បានទទួលមរណភាព ដោយជរាពាធ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។

ថ្នាក់ដឹកនាំ​ និងមន្ដ្រីរាជការ នៃព្រឹទ្ធសភាកម្ពុជា បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារសព លោក លោក អ៊ុំ ម៉ាន្នូរីន ដែលទទួលមរណភាព នៅវេលាម៉ោង៨៖៤៥នាទីល្ងាច នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ខណៈពេលនេះ សពលោក អ៊ុំ ម៉ាន្នូរីន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅវត្តបទុវត្តី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ហើយពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅថ្ងៃទីអាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០នាទីព្រឹក ឆ្ពោះទោកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបុទុមវត្តី៕