កន្លងទៅ Snapchat បានបញ្ចេញឲ្យប្រើប្រាស់មុខងារថ្មីមួយ អនុញ្ញាតឲ្យឧបករណ៍ iOS និង Android អាចធ្វើការប្ដូរពណ៌ផ្ទៃមេឃទៅជាបែបថ្ងៃលិច, មេឃមានផ្កាយច្រើន និងមេឃមានឥន្ទធនូជាដើម។
ជាការវិវត្តបន្តបន្ទាប់នៃបច្ចេកវិទ្យា AR សម្រាប់បណ្ដាញសង្គមខ្លួន ខណៈកាលពីប៉ុន្មានសប្ដាហ៍មុនពួកគេបានអាប់ដែតនូវទម្រង់បែបរស់រវើកនៃតួអង្គ 3D Bitmoji បន្ថែមនឹងភាពល្បីល្បាញនៃរូប Hot Dog រាំ។
សម្រាប់ការបន្ថែម Filter ប្ដូរម៉ូដផ្ទៃមេឃ អ្នកអាចចូលទៅកាន់កាមេរ៉ាក្នុងកម្មវិធី Snapchat ផ្ទាល់ ហើយចុចនៅផ្នែកខាងស្ដាំក្បែរគ្រាប់ Shutter (រង្វង់ពណ៌ស) ភ្លាមនោះវានឹងលោត Filter ថ្មីមកជាច្រើន។
រុស្ស៊ីផលិតបានទូរសព្ទមានខែលការពារពិសេសតម្លៃជាង ២០០ ដុល្លារប៉ុណ្ណោះ
មកស្គាល់ពីបច្ចេកវិទ្យាបញ្ជាដោយសំឡេងរបស់ Microsoft
ប្រភព៖ theverge
