Memories កាន់តែឆ្លាតវៃក្នុងកម្មវិធី Photo
បណ្ដុំរូបភាព និងវីដេអូ ក្រុមហ៊ុន Apple បង្កើតដោយស្វ័យប្រវត្តិសម្រាប់អ្នកដោយជ្រើសរើសនូវរូបភាពដែលល្អបំផុត និងបំបាត់ចោលនូវលក្ខណៈមួយចំនួនដូចជាមនុស្សបិទភ្នែកជាដើម។ iOS 11 មាននូវប្រភេទ Memories ថ្មីសម្រាប់ព្រឹត្តិការណ៍ដូចជា ពេលយប់ ឬ ពិធីផ្សេងៗ។
Live Photo មាន Effect ថ្មី
នៅជំនាន់ iOS 11 ចំពោះ Live photo មាននូវ Effects ថ្មីបី គឺ Loop, bounce និង Long exposure។
- Loop ធ្វើការ Replay នូវសកម្មភាពក្នុងការថតទៅមកៗ
- Bounce ធ្វើការ Play នូវវីដេអូទៅមុខបន្ទាប់មកមកក្រោយ
- Long exposure ធ្វើឲ្យអ្វីមួយព្រាលពេលមានចលនាក្នុង Frame ដូចទៅនឹងកាមេរ៉ា DSLR។
អ្នកអាច Edit នូវ Live Photo
អាចបង្កើត, តម្រឹម, បន្ថែម Filter, កាត់ និង Mute នូវ Live photo។ ជាងនេះទៅទៀត ក្រុមហ៊ុន Apple ផ្ដល់ឲ្យអ្នកនូវជម្រើសដើម្បីជ្រើសរើសនូវ Key photo ផ្ទាល់ខ្លួនជារូបភាពសំខាន់។
ការ Compress ល្អជាងមុនពីរដង ដែលមានន័យថាអ្នកអាចរក្សាទុកទ្វេដង នូវរូបភាព និងវីដេអូជាច្រើន
ក្រុមហ៊ុន Apple បានបន្ថែមនូវទម្រង់ Compress ថ្មីក្នុងជំនាន់ iOS 11 ដែលមានន័យថាអ្នកអាចរក្សាទុកនូវរូបភាព និងវីដេអូបានកាន់តែច្រើនលើ iPhone ។ Apple បង្ហាញថា អ្នកអាចសន្សំបានពីរដងច្រើនជាងមុន។ People folder កាន់តែត្រឹមត្រូវ និងមើលទៅកាន់តែល្អប្រសើរ។ iOS 11 អាចធ្វើការកំណត់នូវមុខដែលវាឃើញបានកាន់តែត្រឹមត្រូវ ដែលមានន័យថាអ្នកគួរតែឃើញនូវ People folder ស្ទួនគ្នាមួយចំនួនប៉ុណ្ណោះសម្រាប់មនុស្សដូចគ្នា។ លើសពីនេះ Grouping អាច Sync ឆ្លងកាត់រាល់ Device អ្នកបាន។ ក្រុមហ៊ុន Apple ក៏បានកែសម្រួលនូវ Interface ដោយបច្ចុប្បន្ន រូបភាពសំខាន់មានលក្ខណៈធំ និងអ្នកអាចជ្រើសរើសលំដាប់នៃ Folder បាន។
Portrait mode មើលទៅដូចទៅនឹងរូបភាពលើ DSLR
ក្រុមហ៊ុន Apple ធ្វើការពង្រឹងនូវ Portrait mode ក្នុង iOS 11 ដែលមានតែនៅលើ iPhone 7 Plus និងស៊េរីខ្ពស់ជាងនេះ។ កម្មវិធីថ្មីមាននូវ Flash, HDR និង Image stabilization (ទប់លំនឹង) ដែលជួយឲ្យអ្នកថតរូបលក្ខណៈ Portrait ក្រោមពន្លឺទាបបានល្អ។ ក្រុមហ៊ុន Apple ក៏អនុញ្ញាតឲ្យ Developer ចូលប្រើប្រាស់នូវទិន្នន័យពី Portrait mode ដូច្នេះពួកគេអាចបង្កើតនូវ Filter ផ្ទាល់ខ្លួនបាន។
![]() |
Add caption |
ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរនូវកាមេរ៉ា Filter របស់ខ្លួនជាមួយនឹងស្ទិលបីថ្មីគឺ Vivid, Dramatic និង Slivertone ដែលជា Filter ខ្មៅ និងសរថ្មី។ Filter មាននូវការបន្ថែមដូចជា Vivid warm ឬ Dramatic cool ហើយវាមានលក្ខណៈងាយស្រួលដើម្បី Preview នូវ Filter ដែលងាយស្រួលដោះចេញបានក្រោមរូបភាព។
កាមេរ៉ាអាច Detect ដឹងនូវ QR code
កាមេរ៉ារបស់ iPhone កាន់តែឆ្លាតដែលអាច Detect មើលនូវ QR code ដោយស្វ័យប្រវត្តិ ដែលបញ្ជូនទៅអ្នកនូវ Notification ពេលវាកំណត់នូវគេហទំព័រត្រឹមត្រូវ៕
ប្រភព៖ Businessinsider