ក្នុង​ខែ​នេះ Real Madrid​ ពង្រីក​កុងត្រា​​ជាមួយ​កីឡា​ខ្លាំង​ដល់​៦​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្នុង​ខែ​នេះ Real Madrid​ ពង្រីក​កុងត្រា​​ជាមួយ​កីឡា​ខ្លាំង​ដល់​៦​នាក់

28/09/2017
ទោះ​មិនបាន​នាំ​ចូល​កីឡាករ​ថ្លៃ​ៗ​ចូល​ក្នុង​រដូវ​កាល​នេះ តែ​ក្នុង​ខែ កញ្ញា​នេះ​ក្រុម​យក្ស​ Real Madrid បាន​បន្ថែម​កិច្ចសន្យា​ថ្មី​ជាមួយ​​​កីឡាករ​ដែល​ជា​កម្លាំង​​សំខាន់​ដល់​ទៅ​៦រូប។ ខ្សែ​ការពារ​បារាំង Raphael Varane ជា​កីឡាករ​ចុងក្រោយ​ ដែល​យល់​ព្រម​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។
ខាង​ក្រោម​នឹង​បង្ហាញ​​​ឈ្មោះ​កីឡាករ​ទាំង​៥​រូប៖

១. Isco
កាល​ពី​ពាក់​កណ្ដាល​ខែ កីឡាករ​អេស្ប៉ាញ​រូប​នេះ​បាន​ពង្រីក​កុងត្រា​ដល់​ឆ្នាំ​២០២២ ហើយ Real Madrid បាន​កំណត់​​ថ្លៃ​ផ្ដាច់​កុងត្រា​ដល់​ទៅ​៧០០​លាន​អឺរ៉ូ។ ​

២. Marcelo
ខ្សែ​ការពារ​ឆ្វេង​សញ្ជាតិ​ប្រេស៊ីល​​បាន​បន្ថែម​កុងត្រា​ ដែល​ត្រូវ​អស់​ត្រឹម​ឆ្នាំ​២០២០ ឡើង​ដល់​ឆ្នាំ​២០២២។ Marcelo មក​ដល់ Estadio Santiago  Bernabeu តាំង​ពី​ឆ្នាំ​២០០៧ ក្នុង​វ័យ​១៨​ឆ្នាំ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​រង​នៅ Madrid។

៣.Marcos Llorente
យុវជន​ដែល​ទើប​​ត្រលប់​ពី​ការ​ខ្ចី​ជើង​​ពី​ក្រុម  Alavés ត្រូវ​បាន Real Madrid ផ្ដល់​សេចក្ដី​ទុកចិត្ត​ បន្ថែម​កិច្ចសន្យា​ដល់​ឆ្នាំ​២០២១។ តាម​ពិត​កុងត្រា​​របស់​កីឡាករ​​អេស្ប៉ាញ​រូប​នេះ​ត្រូវ​អស់​​នៅ​ឆ្នាំ​២០១៩ តែ​ដោយ​ឃើញ​ទម្រង់​លេង​ល្អ​​អាច​ជាប់​ជម្រើស​ដំបូង ក្លឹប​ក៏​សម្រេច​បន្ត​​កុងត្រា​តែ​ម្ដង។

៤.Benzema
ក្នុង​រដូវ​ក្ដៅ​កន្លង​ទៅ​ក្លឹប​មួយ​ចំនួន​​​បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​​បារាំង​នេះ ទោះ​ធ្លាក់​ទម្រង់​បន្តិច។ យ៉ាងណា សប្ដាហ៍​មុន​ក្លឹប Real Madrid បាន​ប្រកាស​ថា ពួក​គេ​យល់​ព្រម​ឲ្យ​ Benzema បន្ត​នៅ​អេស្ប៉ាញ​ដល់​ឆ្នាំ​២០២១។​

៥.Carvajal 
ថ្ងៃ​ទី ១៧ ខែ កញ្ញា ខ្សែការពារ​ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ​បាន​បន្ថែម​កុងត្រា​២​ឆ្នាំ​ទៀត​លើ​កុងត្រា​ចាស់ ធ្វើ​ឲ្យ​គេ​បន្ត​នៅ​​ទីក្រុង Madrid ដល់​ឆ្នាំ​​២០២២។

៦. Varane
ម្សិលមិញ​នេះ​ឯង Raphael Varane បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​ បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ Real Madrid​ដល់​ឆ្នាំ​២០២២។ Sergio Ramos គឺ​ជា​បេក្ខភាព​ម្នាក់​ទៀត​ដែល​គេ​គិត​ថា នឹង​បន្ថែម​កុងត្រា​​នៅ​ពេល​ខាង​មុខ៕