កំពូល​ស្ថាបត្យករ​ខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ​ ទទួល​មរណភាព​ហើយ​នាព្រឹក​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពូល​ស្ថាបត្យករ​ខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ​ ទទួល​មរណភាព​ហើយ​នាព្រឹក​នេះ

28/09/2017
លោក វណ្ណ ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​តាំង​សម័យ​សង្គម​រាស្រ្ត​និយម​បាន​ទទួល​មរណភាព​ហើយ នាព្រឹក ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។ នេះ​បើ​តាម ឯកឧត្តម ហង្ស ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ CNC។
សូម​ជម្រាប​ជូន​ថា លោក វណ្ណ ម៉ូលីវណ្ណ បានលាចាកពីលោកនេះហើយ ក្នុងជន្មាយុ ៩១ ឆ្នាំ ដោយសារ​ស្ថាន ភាព​ជំងឺ​របស់​លោក​មាន​សភាពធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន។ លោក វណ្ណម៉ូលីវណ្ណ បានចំណាយពេលនាច្រើនឆ្នាំដើម្បីសម្រាកព្យាបាលជំងឺ ក្នុង​ជីវិត​ចុងក្រោយ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ឯ​ទីរួម​ខេត្ត​សៀមរាប ដែលលោកបានសម្រេចចិត្តមករស់នៅទីនេះ តាំងពី៣ឆ្នាំមុន ពោល​គឺ​ពេល​ដែល​លោក​មាន​អាយុ​៨៨ឆ្នាំ​ ។ភូមិគ្រឹៈនេះ ស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។


ក្នុងជីវិតចុងក្រោយនេះ ក្រុមគ្រួសាររបស់លោក ក៏បានសាងសង់ ចេតិយមួយរួចរាល់ហើយ សម្រាប់អោយលោកនិងភរិយា នៅក្នុងបរិវេណនៃគេហដ្ឋានរបស់លោកផ្ទាល់តែម្តង ហើយ។

លោក វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាបុគ្គលដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរ ដែលមានការរីក ចំរើនខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៥០ និង ១៩៦០។ ស្នាដៃ ដែល មាន ភាព ល្បី រន្ទឺ របស់ លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ស្តាតអូឡាំពិក និង អាគារ សំខាន់ៗ ផ្សេងៗ មួយចំនួនទៀតដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់ផ្ទះ១០០ខ្នង ,វិមាន រដ្ឋ ចម្ការ មន,សកលវិទ្យាល័យភូមិន្ទ,វិទ្យាស្ថានភាសាបរទេស និង ប្លង់វត្តអារាម ក៏ដូចជា ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ៕