ទម្លាយ​រឿង​ចាស់ Beckham ចេញ​ពី Man Utd​ ដោយ​សារ​ឈ្លោះ​​ជាមួយ Sir Alex - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទម្លាយ​រឿង​ចាស់ Beckham ចេញ​ពី Man Utd​ ដោយ​សារ​ឈ្លោះ​​ជាមួយ Sir Alex

28/09/2017
ត្រលប់​ទៅ​អតីតកាល ការ​ចាកចេញ​របស់ David Beckham ពី​ Manchester United បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​គ្រាំ​ចិត្ត ប៉ុន្តែ​ Gary Neville បែរ​ជា​ធូរចិត្ត​ទៅ​វិញ ពេល​ឃើញ​មិត្តរួម​ក្រុម​ផ្លាស់​ក្លឹប។
ម្ចាស់​អាវ​លេខ​៧​នៅ​បិសាច​ក្រហម បាន​​ប្ដូរ​ទ្រនំ​ទៅ​ Real Madrid នៅ​ឆ្នាំ​២០០៣ បន្ទាប់​ពី​​មាន​ជម្លោះ​ជាមួយ​​អ្នក​ចាត់​ការ​លោក Sir Alex Ferguson នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។ គ្រា​នោះ Ferguson បាន​ទាត់​ស្បែក​ជើង​ម្ខាង​ចំ​មុខ Beckham ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​កាន់​តែ​ប្រេះឆា​ខ្លាំង​ឡើង។ នេះ​យោង​តាម​សារព័ត៌មាន​អង់គ្លេស  Manchester Evening News។
Gary Neville ដែល​បាន​ចំណាយ​ជីវិត​បាល់ទាត់​នៅ  Old Trafford  ពេញ​មួយ​អាជីព​ និង​ជា​មិត្ត​សំឡាញ់​របស់ Beckham បាន​បញ្ចេញ​អារម្មណ៍​​របស់​ខ្លួន​​ជាមួយ​​ទូរទស្សន៍​អនឡាញ​ StrettyNewsTV ​នា​ពេល​កន្លង​ទៅ​ថា ធូរចិត្ត​ពេល​ឃើញ​មិត្ត​រួម​​ដើរ​ចេញ។

“ខ្ញុំ​ខកចិត្ត​ ពេល​ដែល Beckham​ចេញ ហើយ​ក៏​មិន​សប្បាយ​ចិត្ត​ពេល  Nicky Buttចេញ។ ពួក​គេ​​ជា​ចំណែក​ដ៏​ធំ​នៃ​ជីវិត​របស់​ពួក​យើង​និង​ United។ តែ​ដោយ​សេចក្ដី​ស្មោះត្រង់ ពេល​នោះ​ខ្ញុំ​សោកស្ដាយ ប៉ុន្តែ​​​ប្រហែល​​ជា​ពាក្យ​នេះ​​មិន​ពិត​ទេ។ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ធូរ​បន្តិច។ សម្រាប់​ David និង​ក្លឹប​ មិន​គួរ​​ចប់​គ្នា​ដោយ​ក្ដី​អាក្រក់​បែប​នេះ​ទេ"។ សម្ដី Neville។ ក្រោយ​ចូលរួម​ជាមួយ​ស្ដេច​ស David Beckham បាន​បន្ត​នាវា​​ជីវិត​ជាមួយ Los Angeles Galaxy រួម​ខ្ចី​ជើង​ទៅ​ AC Milan ២​រដូវ​កាល​និង​ចុងក្រោយ​បញ្ចប់​អាជីព​នៅ Paris Saint-Germain ឆ្នាំ​២០១៣៕ ​​​​


ប្រភព៖ Mirror