ស្វាគមន៍​! ចាន់ វឌ្ឍនាកា ជិត​​មក​ជួយ​ជម្រើស​ជាតិ​​កម្ពុជា​ទៀត​ហើយ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្វាគមន៍​! ចាន់ វឌ្ឍនាកា ជិត​​មក​ជួយ​ជម្រើស​ជាតិ​​កម្ពុជា​ទៀត​ហើយ​

28/09/2017
តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​​ ចាន់ វឌ្ឍនាកា នឹង​មក​ដល់​ប្រទេស​កំណើត​វេលា​ម៉ោង​៥:៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែ​តុលា ខាង​មុខ​នេះ​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប៉ះ​ជម្រើស​ជាតិ​វៀតណាម​នា​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2019 AFC Asian Cup។
ចាន់ វឌ្ឍនាកា ពេល​លេង​នឹង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា
បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ និង​និង​គ្រោង​ប្រមូល​ផ្តុំ​ហ្វឹកហាត់​​កាល​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​​កន្លង​ទៅ​នេះ​​​ ប៉ុន្តែ​​កម្មវិធី​ហ្វឹកហាត់​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ។ ​ការ​ហ្វឹកហាត់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចាប់​​ហ្វឹកហាត់​​ថ្ងៃ​ទី​១​ ខែ​តុលា​ ខាង​មុខ​នេះ​ដែល​ជា​​ពេល​​វេលា​​ហ្វឹកហាត់​របស់​ FIFA Day។ សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​នឹង​មក​ដល់​កម្ពុជា​​ពេល​ល្ងាច​ ថ្ងៃ​ទី​១​ ខែ​តុលា ដែល​ជា​ពេល​ក្រុម​កម្ពុជា​ចាប់​ផ្តើម​ហ្វឹកហាត់។​

ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​ឡើង​នៅ​ពេល​នេះ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នឹង​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧​​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2019 AFC Asian Cup។ កាល​ពី​ជើង​ទី​១ កម្ពុជា​ចាញ់​វៀតណាម​ដោយ​លទ្ធផល​ ២-១៕
ចាន់ វឌ្ឍនាកា ពេល​ហ្វឹកហាត់​ប្រកួត​នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម​​កន្លង​ទៅ
ចាន់ វឌ្ឍនាកា​