FC Barcelona បានរកឃើញជ័យជម្នះលើកទីពីររបស់ខ្លួនក្នុងការប្រកួត Champions League វគ្គសន្សំពិន្ទុក្នុងពូល D ក្រោយយកឈ្នះ Sporting ១-០។
ការប្រកួតកាលពីយប់មិញនេះក្រុមទាំងពីរមិនមែនបាល់លេងមុខទីគ្នាច្រើនប៉ុន្មានទេហើយគ្រាប់បាល់តែមួយគ្រាប់គត់ដែល Barcelona យកឈ្នះលើម្ចាស់ផ្ទះគឺជាបាល់ធ្វើឲ្យចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Sebastian Coates បន្ទាប់ពីរូបគេព្យាយាមរារាំងបាល់ Free Kick របស់ Lionel Messi។
Barcelona បច្ចុប្បន្នឈរលេខមួយក្នុងពូលមាន៦ពិន្ទុនៅក្នុងដៃ តាមពីក្រោយដោយ Sporting CP និង Juventus មាន៣ពិន្ទុដូចគ្នាខណ: Olympiacos ឈរបាតតារាងមាន០ពិន្ទុ៕
