សាហាវ! Neymar បញ្ជូន១ ស៊ុត១ ឲ្យ PSG ឈ្នះ Bayern ៣-០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាហាវ! Neymar បញ្ជូន១ ស៊ុត១ ឲ្យ PSG ឈ្នះ Bayern ៣-០

28/09/2017
Paris Saint Germain បានយកឈ្នះ Bayern Munich រហូត ៣ទល់នឹង០ សឹងមិនគួរឲ្យជឿក្នុងការប្រកួត UEFA Champions league ពូលE កាលពីយប់មិញ។
ការប្រកួតនៅទឹកដី Parc des Princes លេងបានតែ១នាទី Neymar បានអូសបាល់ពីស្លាបឆ្វេងបោះកាត់ឲ្យ Alves ស៊ុតនាំមុខលើក្រុមភ្ញៀវបានមុន ១-០ មុនពេលដែល Cavani ទាត់មួយជើងពីចម្ងាយទម្លុះដៃអ្នកចាំទី Sven Ulreich នាំមុខ ២-០ PSG នៅនាទី ៣១។
ក្រោមក្រសែភ្នែកទស្សនិកជនជិត៥ម៉ឺននាក់ Bayern មានបាល់ស៊ុតច្រើនដងដែរតែភាគច្រើនគឺបានត្រឹមក្បែរៗទីប៉ុណ្ណោះ និងមួយចំនួនទៀតត្រូវសង្គ្រោះបានដោយអ្នកចាំទី Alphonse Areola។
ដោយឡែកនៅនាទី៦៣ តារាឆ្នើមវ័យក្មេង Kylian Mbappe បានប្រើបច្ចេកទេសអូសបាល់ញាក់ដាច់ខ្សែការពារ Bayern ជាច្រើននាក់រួចកាត់ចូលកណ្ដាលឲ្យ Neymar ស៊ុតបញ្ចូលទីបានសម្រេចគ្រាប់ទី៣ឲ្យម្ចាស់ផ្ទះ៕