ឈ្នះ​ភ្លាម CEO PSG សរសើរ Nyemar ជា​កីឡាករ​ល្អ​ជាង​គេ​លើ​ផែនដី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្នះ​ភ្លាម CEO PSG សរសើរ Nyemar ជា​កីឡាករ​ល្អ​ជាង​គេ​លើ​ផែនដី

28/09/2017
នាយក​ប្រតិបត្តិ​​ក្រុម Paris Saint-Germainលោក Nasser Al-Khelaifi និយាយ​លើក​តម្កើង Neymar ថា​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក បន្ទាប់​ពី​កីឡាករ​រូប​នេះ​ជួយ​ក្រុម​យក​ឈ្នះ Bayern Munich នៅ Champions League។
PSG បាន​លត់​ក្រុម​មក​ពី​អាល្លឺម៉ង់ ៣-០​ ហើយ​វា​ក៏​ជា​ការ​វិលត្រឡប់​មក​ទឹក​ដី​បារាំង​សាជាថ្មី​របស់​លោក  Carlo Ancelotti អ្នក​ចាត់​ការ​របស់ Bayern។ ជ័យជម្នះ​នេះ​គួរ​តែ​អរគុណ​ដល់​គ្រាប់​​​បាល់​របស់ Edinson Cavani, Dani Alves និង​កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក Neymar។

ក្រោយ​ចប់​ការ​ប្រកួត​លោក Al-Khelaifi បាន​ថ្លែង​ថា៖ "Neymar? អ្នក​គ្រប់គ្នា​ស្គាល់​គេ​ហើយ។ គេ​គឺ​ជា​កីឡាករ​អស្ចារ្យ។ កីឡាករ​ល្អ​ជាង​​គេ​ក្នុង​លោក ប៉ុន្តែ​កីឡាករ​ផ្សេង​ទៀត​ក៏​ធ្វើ​បាន​ល្អ​ដូច​គ្នា។ ពួក​យើង​រីករាយ​​ជាមួយ​ជ័យជម្នះ​ និង​ការ​ប្រឹងប្រែង​ដែល​ពួក​យើង​បាន​ធ្វើ។ ខ្ញុំ​សប្បាយ​​ជាមួយ​នឹង​ការ​ប្រកួត ដែល​លេង​ជាមួយ​ក្រុម​ធំ។ ពួក​យើង​ពិត​ជា​មាន​មោទនភាព ប៉ុន្តែ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត៕
តារាង​ពិន្ទុ​ពូល B​​​​



ប្រភព៖ Goal