មក​ស្គាល់​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មក​ស្គាល់​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ

28/09/2017
បិតា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ល្បីល្បាញ​ លោក វណ្ណ ម៉ូលីវណ្ណ បាន​ទទួល​មរណភាព​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ​២០១៧។

ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​បាន​ធ្វើ​ឱ្យ​ជន​រួម​ជាតិ​ទូទាំង​ប្រទេស មាន​ការ​សោកស្ដាយ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​បាន​ថ្លៃ​បាន របស់​កម្ពុជា។ ខាង​ក្រោម​នេះ​ជា​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ​វណ្ណ ម៉ូលីវណ្ណ ដែល​កូន​ខ្មែរ​គ្រប់​រូប​ចងចាំ​មិន​អាច​បំភ្លេច​បាន៖

១. វិមាន​រដ្ឋ​ចំការមន ១៩៥០-១៩៦០ បច្ចុប្បន្ន​ជា​វិមាន​ព្រឹទ្ធសភា

២. វិមាន​ឯករាជ្យ​ឆ្នាំ ១៩៥៨

៣. សាល​ពិព័រណ៍​សង្គម​រាស្ត្រ​និយម​ឆ្នាំ ១៩៦១

៤. សាល​ន្និសីទ​ចតុមុខ​ឆ្នាំ ១៩៦១

៥. ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ១៩៦៤

៦. មហាវិទ្យាល័យ​បណ្ដុះបណ្ដាល​គ្រូ ១៩៧២ បច្ចុប្បន្ន​ជា​វិទ្យាស្ថាន​ភាសាបរទេស

ក្រៅពីនេះនៅមានសមិទ្ធផលធំៗជាច្រើនទៀតដូចជា៖

៧. ផ្ទះ​ល្វែង​នៅ​អូឡាំពិក ឆ្នាំ ១៩៦៣

៨. សំណង់​ផ្ទះ​១០០ ឆ្នាំ​១៩៦៥

៩. សាល​មហោស្រព​ជាតិ​ព្រះសុរាម្រិត ១៩៦៨ (សាល​មហោស្រព​នេះ​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ឆ្នាំ ១៩៩៤ និង​មិន​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ឡើយ)

១០. ក្រុមហ៊ុន​ស្រាបៀ SKD និង​លំនៅដ្ឋាន​បុគ្គលិក​ឆ្នាំ ១៩៦៨ នៅ​ខេត្ត​ព្រះសីហនុ

១១. ធនាគារ​ជាតិ​កម្ពុជា និង​លំនៅឋាន​បុគ្គលិក​ខេត្ត​ព្រះសីហនុ​ឆ្នាំ ១៩៦៨៕