ហាង​ Apple​ ផ្លូវ​ការ​ជិត​មាន​នៅ​ថៃ​ ​​ពេល​នេះ​កំពុង​រើស​បុគ្គលិក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហាង​ Apple​ ផ្លូវ​ការ​ជិត​មាន​នៅ​ថៃ​ ​​ពេល​នេះ​កំពុង​រើស​បុគ្គលិក​

28/09/2017
វិបសាយ​ The Nation របស់​ប្រទេស​ថៃ​បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​ Apple កំពុង​រើស​បុគ្គលិក​ជា​ច្រើន​មុខ​តំណែង​​ដើម្បី​បម្រើ​ការងារ​​នៅ​ហាង​លក់​ផលិតផល​ Apple ផ្លូវ​ការ​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​បាងកក។
អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ Apple មួយ​រូប​បាន​លើក​ឡើង​ថា​​ទាំង​ដំណឹង​ពី​​ទីតាំង​ជាក់​លាក់​ និង​កាល​បរិច្ឆេទ​នៃ​ការ​បើក​ហាង​លក់​នេះ​ត្រូវ​បាន​រក្សា​ទុក​យ៉ាង​សម្ងាត់​បំផុត។ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​ Apple ​បាន​លើក​ឡើង​ដែរ​ថា ៖ "យើង​ពិត​ជា​​រំភើប​​ណាស់​ ចំពោះ​​ការ​ចាប់​ផ្ដើម​រើស​ក្រុម​បុគ្គលិក​ ដែល​នឹង​ចូល​បម្រើ​ការងារ​ក្នុង​ Apple Store ប្រទេស​ថៃ”។

បច្ចុប្បន្ន​នេះ​ប្រជាជន​ថៃ​ត្រូវ​ទិញ​ផលិតផល​ Apple តាម​រយៈ​វិបសាយ​អនឡាញ​ ឬ ​តាម​ដៃ​គូ​លក់​របស់​ Apple។ ហាង​ Apple Store ផ្លូវ​ការ​ដែល​នៅ​ក្បែរ​ប្រទេស​ថៃ​បំផុត​ មាន​ទីតាំង​នៅ​សិង្ហបុរី​ និង​​ប្រទេស​ចិន។
ICON Siam ដែលគ្រោងបើកដំណើរការឆ្នាំ ២០១៨
កាល​ពី​ដើម​ឆ្នាំ​ចចាមអារ៉ាម​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​សាខា​លក់​របស់​ Apple ថ្មី​នេះ​នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ ២០១៨ នៅ​ផ្សារ​ទំនើប ICON Siam ទីក្រុង​បាងកក​ ដោយ​មាន​ទំហំ​ដល់​ ១៩៥០ ម៉ែត្រ​ការ៉េ។ Apple ក៏​ពិចារណា​លើ​ការ​បោះ​ទីតាំង​នៅ​​ CentralWorld, Central Embassy ឬ Siam Paragon ផង​ដែរ៕​​​​


ប្រភព៖ AppleInsider