Google Pixel ចេញ​​អាទិត្យ​ក្រោយ​​កម្លាំង​​ប៉ុណ្ណេះ​ ស៊ីដាច់​ iPhone X/Note 8 អត់? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Google Pixel ចេញ​​អាទិត្យ​ក្រោយ​​កម្លាំង​​ប៉ុណ្ណេះ​ ស៊ីដាច់​ iPhone X/Note 8 អត់?

28/09/2017
សល់​តែ​មួយ​អាទិត្យ​ទៀត​ Google Pixel ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ​ ប៉ុន្តែ​វិបសាយ​ Android Authority ទទួល​បាន​ដំណឹង​ពី​ប្រភព​​គួរ​ទុក​ចិត្ត​មួយ ជា​ដំណឹង​អំពី​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ។

លក្ខណៈ​សម្បត្តិ​ Pixel 2 XL ៖

រូបភាព Render Pixel 2 XL
Pixel 2 XL នឹង​មាន​បំពាក់​អេក្រង់​រាង​កោង​​​ប្រភេទ​ QHD និង​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835 រួម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង​ ១២៨ GB។ ត្បិត​ថា​មិន​ច្បាស់​ពី​ទំហំ​អេក្រង់​ ប៉ុន្តែ​ប្រភព​ឲ្យ​ដឹង​ថា​​វា​នឹង​មាន​សមាមាត្រ​ផ្ទៃ​អេក្រង់​​-តួ​ខ្លួន​ ៨០% ទៅ ៨៥% ដូច​នឹង​ចចាមអារ៉ាម​កន្លង​មក​ដែល​ថា​ Pixel 2 XL មាន​ស៊ុម​អេក្រង់​ស្ដើង​ដូច​ Galaxy Note 8។ ប្រភព​ឲ្យ​ដឹង​ដែរ​ថា​ Pixel 2 XL នឹង​លែង​មាន​រន្ធ​ដោត​កាស​ 3.5 mm ដោយ​នឹង​មាន​ប្រព័ន្ធ​បញ្ចេញ​សំឡេង​បែប​ Stereo។
ចំពោះ​ផ្នែក​ថត​រូប​វិញ​ Pixel 2 XL នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ Wide Color Gamut និង​ Google Imaging Chip រួម​ជា​មួយ​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ​ផង​ដែរ។ ចំណុច​ផ្សេង​ទៀត​រួម​មាន​ អាច​ធន់​នឹង​ទឹក​កម្រិត​ IP67, អេក្រង់​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 5, មាន​ថ្ម​ទំហំ​ ៣៥២០ mAh និង​មាន​មុខងារ​ច្របាច់​ដើម្បី​បញ្ជា​ដូច​លើ​ HTC U 11 ដែរ ដោយ​មុខងារ​នេះ​លើ​ទូរសព្ទ​ Pixel មាន​ឈ្មោះ​ថា​ Active Edge។

លក្ខណៈ​សម្បត្តិ​ Pixel 2 ៖

លក្ខណៈ​សម្បត្តិ​របស់​ Pixel 2 ​ភាគ​ច្រើន​គឺ​ដូច​នឹង​ Pixel 2 XL ដែរ ដោយ​មាន​ចំណុច​ខុស​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ។ Pixel 2 នឹង​មាន​រចនាបថ​រូបរាង​ស្រដៀង​នឹង​ Pixel ដែល​ចេញ​ឆ្នាំ​មុន និង​មាន​បំពាក់​អេក្រង់​ FHD ដែល​ទំនង​ជា​មិន​មាន​បច្ចេកវិទ្យា​ Wide Color Gamut ដូច​ Pixel 2 XL ឡើយ។ ចំពោះ​ថាមពល​ថ្ម​វិញ​​ក៏​តូច​ជាង Pixel 2 XL ដែរ ដោយ​មាន​ត្រឹម​ ២៧០០ mAh ប៉ុណ្ណោះ។
រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​ថា​ Pixel 2 និង Pixel 2 XL នឹង​មាន​លក្ខណៈ​សម្បត្តិ​ផ្លូវ​ការ​បែប​ណា​? តើ​នឹង​​មាន​សមត្ថភាព​ខ្លាំង​សម​នឹង​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​ដែរ​ឬ​យ៉ាងណា?​​​​​​


ប្រភព៖ Androidauthority