អ្នក​គាំទ្រ Besiktas ស្រែក​ទាល់តែ​កីឡាករ Leipzig សុំ​ប្ដូរ​ចេញ​ព្រោះ​ថ្លង់​ពេក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​គាំទ្រ Besiktas ស្រែក​ទាល់តែ​កីឡាករ Leipzig សុំ​ប្ដូរ​ចេញ​ព្រោះ​ថ្លង់​ពេក​

28/09/2017
Timo Werner ខ្សែ​ប្រយុទ្ធ​ RB Leipzig ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ត្រឹម​វគ្គ​ទី​មួយ​ក្នុង​ការ​ប្រកួត​ UEFA Champions League ទល់​នឹង​ Besiktas ដោយ​សារ​តែ​ថប់​ដង្ហើម​នឹង​សំឡេង​រំខាន​ពី​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​កីឡដ្ឋាន។
Timo Werner យកដៃខ្ទប់ត្រចៀកព្រោះថ្លង់នឹងការស្រែករបស់អ្នកគាំទ្រ
នៅ​ក្នុង​ការ​ប្រកួត​នោះ​គេ​ឃើញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​ឈរ​ស្ងៀម​មួយ​កន្លែង​រួច​យក​ដៃ​ខ្ទប់​ត្រចៀក​មុន​ពេល​ដែល​ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី​៣១ ខណៈ​ក្រុម​របស់​គេ​កំពុង​ត្រូវ​ម្ចាស់​ផ្ទះ​នាំ​មុខ ១ទល់​នឹង​០។ Werner បាន​ប្រាប់​ CapaMag ក្រោយ​ចប់​ការ​ប្រកួត​ថា៖ "ខ្ញុំ​មិន​ដែល​ប្រទះ​ទិដ្ឋភាព​បែប​នេះ​ទេ​ក្នុង​មួយ​អាជីព។ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​"។

ចប់​ការ​ប្រកួត​ក្រុម​ជើង​ខ្លាំង​របស់​ទួរគី​ Besiktas បាន​យក​ឈ្នះ Leipzig ដែល​មក​ពី​អាល្លឺម៉ង់​ក្នុង​លទ្ធផល​ ២-០ ស៊ុត​បញ្ចូល​ទី​ដោយ​ Ryan Babel និង​ Talisca៕


ប្រភព៖ theguardian