Apple បញ្ចេញ​​ iOS 11.0.1 ដោះស្រាយ​បញ្ហា​ស៊ី​ថ្ម​ និង​ ដើរ​យឺត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple បញ្ចេញ​​ iOS 11.0.1 ដោះស្រាយ​បញ្ហា​ស៊ី​ថ្ម​ និង​ ដើរ​យឺត

27/09/2017
ទើប​បញ្ចេញ​ iOS 11 ជា​ផ្លូវ​ការ​បាន​ប្រមាណ​មួយ​សប្ដាហ៍​ ពេល​នេះ​ Apple បាន​បន្ត​បញ្ចេញ​ iOS 11.0.1 ដើម្បី​ដោះស្រាយ​​បញ្ហា​ដែល​កើត​មាន​លើ​ជំនាន់​មុន​ និង​ធ្វើ​ឲ្យ​ដំណើរ​ការ​កាន់​តែ​ល្អ​ប្រសើរ។
​ការ​បញ្ចេញ​ការ​អាប់ដេត​ថ្មី​នេះ​ដែរ​ បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​ iOS 11 មួយ​ចំនួន​បាន​ត្អូញត្អែរ​ពី​​ការ​ដើរ​យឺត​ និង​ទូរសព្ទ​ស៊ី​ថ្ម​ខុស​ប្រក្រតី​ជា​ដើម។ ការ​អាប់ដេត​នេះ​មាន​ទំហំ​​ជិត​ ៣០០ MB ហេតុ​នេះ​ដើម្បី​អាប់ដេត​បាន​លុះត្រា​ iPhone, iPad ឬ iPod របស់​អ្នក​មាន​ភ្ជាប់​ជា​មួយ​នឹង​ Wi-Fi។
ដើម្បី​អាប់ដេត​គ្រាន់​តែ​ភ្ជាប់​ជា​មួយ​ Wi-Fi បន្ទាប់​មក​ចូល​ទៅ​កាន់​ Settings → General → Software Update រួច​​ធ្វើ​តាម​ការ​ណែនាំ​ជា​បន្ត​បន្ទាប់​ជា​ការ​ស្រេច៕​​


ប្រភព៖ GSMarena