គណនី YouTube ឈ្មោះ Tech Rax ដែលល្បីខាងការធ្វើទុក្ខទោម្នេញទូរសព្ទស៊េរីថ្មី បានបញ្ចេញវីដេអូគួរឲ្យចាប់អារម្មណ៍មួយទាក់ទងនឹង iPhone 8 និង Galaxy S8។
នៅក្នុងវីដេអូគេបានយក iPhone 8 និង Galaxy S8 ដាក់ចូលក្នុងម៉ាស៊ីនក្រឡុកម្ដងមួយៗ ដោយ iPhone 8ដាក់ចូលដំបូងគេ។ ក្រោយចុចប៊ូតុងក្រឡុកបានពីរទៅបីដង iPhone 8 ប្រែជាខ្ទេចបែកខ្លួនទៅជាបំណែកតូចៗ ដូចគេក្រឡុកផ្លែឈើអ៊ីចឹង។ បន្ទាប់មកដល់វេន Galaxy S8 ពេលក្រឡុកច្រើនលើកច្រើនសារហើយ ទូរសព្ទនេះមិនទៅណាឡើយ ពោលនៅអាចរក្សាទ្រង់ទ្រាយដើមបាន គ្រាន់តែប្រើការលែងកើត។ ចង់ដឹងលម្អិតទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ YouTube
