បើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនវិភាគ IHS Markit ឲ្យដឹងថា ក្រុមហ៊ុន Apple បានចំណាយប្រហែល ២៩៥.៤៤ ដុល្លារ ក្នុងការផលិត iPhone 8 Plus មួយគ្រឿង។ ក្នុងនោះការចំណាយលើវត្ថុធាតុដើមផលិតអស់ ២៨៨.០៨ ដុល្លារ បូកបន្ថែមតម្លៃពលកម្ម ៧.៣៦ ដុល្លារ។
ប្រធានក្រុមអ្នកវិភាគផ្នែកបណ្តាញនិងទូរសព្ទចល័តនៅ IHS Markit លោក Wayne Lam បានថ្លែងថា Apple ចំណាយលុយច្រើនជាងមុនទៅលើការអភិវឌ្ឍបច្ចេកវិទ្យាកាមេរ៉ាភ្លោះ iPhone 8 Plus និងពង្រឹងបន្ថែមលើឈីបក្រាហ្វិកនិងបច្ចេកវិទ្យា AI នៃបន្ទះឈីប A11 Bionic។
សម្របនឹងតម្រូវការផ្នែកគ្រឿងនិងថ្លៃផលិតឡើងខ្ពស់ជាងរាល់ឆ្នាំ Apple ក៏សម្រេចចិត្តឡើងថ្លៃម៉ូដែល iPhone 8 ថ្លៃជាងមុន ៥០ ដុល្លារ និង iPhone 8 Plus ៣០ ដុល្លារ (ទីផ្សារអាមេរិក)។
ប្រយ័ត្នទិញ iPhone 8/ 8 Plus ពីទីផ្សារអាមេរិក មានបញ្ហាលាន់សំឡេងរំខាន
មហាសេដ្ឋី Bill Gates សុខចិត្តដូរប្រើ Android មិនខ្ចីប្រើ iPhone
ប្រភព៖ iclarified
