ទី​បំផុត​! គំរូ​តាក់ស៊ី​​លើ​អាកាស​​​នៅ​ឌូបៃ​ សាក​ល្បង​បាន​ដោយ​ជោគជ័យ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទី​បំផុត​! គំរូ​តាក់ស៊ី​​លើ​អាកាស​​​នៅ​ឌូបៃ​ សាក​ល្បង​បាន​ដោយ​ជោគជ័យ​

27/09/2017
គំរូ​តាក់ស៊ី​ហោះ​ស្វ័យប្រវត្តិ​ Volocopter បាន​សំកាំង​លើ​អាកាស​ដោយ​ជោគជ័យ​ក្រោយ​សាកល្បង​ហោះ​ក្នុង​ក្រុង​ឌូប៊ៃ​ប្រទេស​អារ៉ាប់រួម​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​។ នេះ​បើ​យោង​តាម​ក្រុម​អជ្ញាធរ​ដឹក​ជញ្ជូន​ផ្លូវ​គោក​របស់​ឌូប៊ៃ​ RTA។
ថ្វីបើ​ស្ថិត​ក្នុង​ជំហាន​គំរូ​សាកល្បង​តែ​តាក់​ស៊ី​អាកាស​កៅអី​ពីរ​ Volocopter ​មាន​មុខងារ​សុវត្ថិភាព​ដូចជា​ឆ័ត្រយោង​សង្គ្រោះ​បន្ទាន់​ និង​ប្រព័ន្ធ​សាក​ថ្ម​ទាំង​៩​ដ៏​ខ្លាំង​របស់​វា​។

ក្រុមហ៊ុន​អាជីវកម្ម​ទើប​បង្កើត​ (start up) ​របស់​អាល្លឺម៉ង់​ Volocopter ​ជា​អ្នក​ផលិត​គំរូ​ដើម​នេះ​ ឡើង​ក្រោយ​ជំនួយ​មូល​និធិ​ពី​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​មួយ​ចំនួន​ ។ ដោយ​ធ្វើ​ដំណើរ​បាន​ ៣០ ​នាទី​ក្នុង​ល្បឿន​អតិបរមា​ ១០០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ Volocopter ​នឹង​ក្លាយ​ជា​តាក់​ស៊ី​ហោះ​ស្វ័យ​ប្រវត្តិ​ដំបូង​គេ​ក្នុង​លោក​។

RTA ​រំពឹងថា រថយន្ត​តាក់ស៊ី​ហោះ​នេះ​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ដែល​មាន​ស្រាប់​របស់​ទីក្រុង​រួម​មាន​ប្រព័ន្ធ​រថភ្លើង​ក្រោមដី​ និង​ឡាន​ក្រុង​ ។ រីឯ​អ្នក​ដំណើរ​នឹង​អាច​កក់​ការ​ធ្វើ​ដំណើរ​តាម​តាក់​ស៊ី​អាកាស​ Volocopter ​ដោយ​ប្រើ​កម្មវិធី​ក្នុង​ស្មាតហ្វូន​យ៉ាង​ងាយ​ស្រួល​បំផុត​៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ phys.org