Real Madrid នឹងធ្វើដំណើរទៅសួរសុខទុក្ខ Dortmund នៅរាត្រីនេះម៉ោង១:៤៥នាទី អ្វីដែលជារឿងចៃដន្យកាលពីឆ្នាំមុនក្រុមទាំងពីរនៅពូលជាមួយគ្នាដូចគ្នា។ ទោះជាយ៉ាងណាក្ដី Bartra បានទទួលស្គាល់ពីសមត្ថភាពរបស់លោក Zinedine Zidane ថាមានកម្រិតខ្ពស់ ប៉ុន្តែគេនិងមិត្តរួមក្រុមនឹងព្យាយាមក្រោកឈរទប់ទល់នឹង Madridឲ្យបាននៅកីឡដ្ឋាន Signal Iduna Park។
“ពួកយើងមានបទពិសោធន៍លេងស្មើគ្នាដល់ទៅ២ដងកាលពីឆ្នាំមុន។ ពួកយើងនឹងចាប់គេ ម្នាក់ទល់ម្នាក់។ ពួកយើងដឹងថាពួកគេមានសមត្ថភាពខ្លាំង ប៉ុន្តែពួកយើងមានជំនឿពីអ្វីដែលពួកយើងធ្វើ។ ពួកយើងលេងល្អនៅរយៈពេលចុងក្រោយនេះ"។ និយាយពី៣ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ Dortmund មិនដែលចាញ់ Real ទេ ពោល ឈ្នះម្ដង ស្មើ២ដង៕ប្រភព៖ Dailymail