Aubameyang បង្អួត​រថយន្ត​ថ្មី​មុន​ជំនួប​ប៉ះ​ Real Madrid - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Aubameyang បង្អួត​រថយន្ត​ថ្មី​មុន​ជំនួប​ប៉ះ​ Real Madrid

26/09/2017
Pierre-Emerick Aubameyang បាន​បង្អួត​រថយន្ត​ថ្មី​ស៊េរី​ទំនើប​ មាន​តម្លៃ​ប្រមាណ​ ១៥០០០០​ផោន​មុន​ជំនួប​ជាមួយ​ Real Madrid នៅ​ Champions League។
ខ្សែ​ប្រយុទ្ធ​​ហ្គាបុង​ស៊ុត​៣​គ្រាប់​​ជួយ​ Dortmund ឈ្នះ​ Mönchengladbach ៦-១ នៅ​លីគ​កាល​ពី​សប្ដាហ៍​មុន​សរុប​រូប​គេ​រក​បាន​១២​គ្រាប់​ហើយ​ក្រោយ​លេង​បាន​​​​​​៩​ប្រកួត​រដូវ​កាល​នេះ។ ក្រោយ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ Aubameyang បាន​ផ្ដល់​កាដូ​រថយន្ត​ Lamborghini Murcielago ស៊េរី​ទំនើប​មួយ​គ្រឿង​សម្រាប់​ខ្លួន​ឯង។
កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បង្ហោះ​រូប​ជាមួយ​រថយន្ត​នៅ​លើ​គណនី​ Instagram ភ្ជាប់​ជាមួយ​សំណេរ​ "Starting the week like..."។ Aubameyang រំពឹង​​អាច​ធ្វើ​បាន​ល្អ​ពេល​ប៉ះ​ Real Madrid ដើម្បី​ជួយ​ Dortmund ស្រង់​ដើម​ឡើង​វិញ​បន្ទាប់​ពី​ខក​ចិត្ត​ប្រកួត​មុន​ម្ដង​ហើយ​ដោយសារ​​ចាញ់​ Spurs នៅ Wembley៕

ចុចអាន៖

Barry បំបែក​កំណត់ត្រា​ Ryan Giggs ក្រោយ​លេង​ទល់​ Arsenal

Bartra ថា​ Dortmund នឹង​ដើរ​គន្លង​ចាស់ ខាំ​កីឡាករ Real មួយ​ៗ​ឲ្យ​ជាប់


ប្រភព៖ Instagram