Barry បំបែក​កំណត់ត្រា​ Ryan Giggs ក្រោយ​លេង​ទល់​ Arsenal - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Barry បំបែក​កំណត់ត្រា​ Ryan Giggs ក្រោយ​លេង​ទល់​ Arsenal

26/09/2017
Gareth Barry បាន​ក្លាយ​ជា​កីឡាករ​ដែល​លេង​​នៅ​ Premier League បាន​ច្រើន​ប្រកួត​ជាង​គេ​ក្រោយ​ចូល​លេង​ឲ្យ​ West Brom ទល់​នឹង​ Arsenal កាល​ពី​យប់​មិញ។
Gareth Barry
រាប់​ទាំង​ប្រកួត​ចាញ់​ Arsenal ២-០ ខ្សែ​បម្រើ​វ័យ​៣៦​ឆ្នាំ​ពេល​នេះ​លេង​នៅ​លីគ​កំពូល​អង់គ្លេស​ចំនួន​៦៣៣​ប្រកួត​ហើយ​ ផ្ដួល​កំណត់ត្រា​ចាស់​របស់​វីរបុរស​ Manchester United គឺ​ Ryan Giggs ដែល​លេង​បាន​ ៦៣២​ប្រកួត។
កីឡាករ​សញ្ជាតិ​អង់គ្លេស​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ Aston Villa ក្នុង​ឆ្នាំ​១៩៩៨ រួច​បន្ត​លេង​នៅ​ Manchester City, Everton និង​បច្ចុប្បន្ន​គឺ​ West Brom។ ក្នុង​នាម​ជា​ខ្សែ​បម្រើ​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​៥២​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ (Assist) បាន​៦៣​ដង៕

ប្រភព៖  Goal