យុវជន​ភ្នំពេញ​ក្រោន ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ចុង​ឆ្នាំ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុវជន​ភ្នំពេញ​ក្រោន ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ចុង​ឆ្នាំ​នេះ

26/09/2017
យុវជន​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ CP-Meiji Cup 2017 U14 International Champions Cup ដែល​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៨ ​ដល់​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា​ ខាង​មុខ​នៅ​លើ​ទឹក​ដី​ក្លឹប Buriram United ​ប្រទេស​ថៃ។
នៅ​ក្នុងសន្និសីទ​សារព័ត៌​មាន​នា​រាជធានីបាងកក​កាល​ពី​ព្រឹកមិញ​នេះ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល​ដោយ​នៅ​ក្នុង​នោះ​ក្រុម​ភ្នំពេញក្រោន​ត្រូវ​ស្ថិតនៅក្នុងពូល B ជាមួយ​ក្រុម​ Bangkok United, ក្រុម Chonburi FC និង​ក្រុម​យុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​ ខណៈ​ដែល​នៅ​ក្នុង​ពូល​ A​ មាន​ដូច​ជាក្រុម Buriram United, ក្រុម Jubilo Iwata (ជប៉ុន) និង​ក្រុម​ជម្រើស​ជាតិ​ឡាវ ៕