Borussia Dortmund គឺជាក្រុមមួយក្នុងចំណោម៨ដែល Real Madrid មិនដែលឈ្នះក្រៅទឹកដីក្នុងពានរង្វាន់ UEFA Champions League។ ក្រុមជើងឯកអឺរ៉ុប១២សម័យកាលនឹងត្រូវធ្វើដំណើរទៅទឹកដី Signal Iduna Park នៅយប់នេះដើម្បីប្រកួតលើកទីពីរវគ្គជម្រុះក្នុងពូល។
តើមានក្រុមណាខ្លះដែលស្ដេច.សមិនស្គាល់ពាក្យថាឈ្នះនៅក្រៅទឹកដី?
១. Juventus
ប៉ះគ្នាជាមួយក្រុមជើងខ្លាំងអ៊ីតាលី៦លើកនៅទឹកដី Allianz Stadium ក្រុម Real Madrid ចាញ់៥ និងស្មើមួយ ជាកំណត់ត្រាអាក្រក់បំផុតរបស់ពួកគេនៅ Champions League។
២. Dortmund
យប់នេះក្រុមរហស្សនាមថា Los Blancos នឹងប៉ះ Dortmund សារជាថ្មីខណៈកំណត់ត្រាកន្លងមកនៅទឹកដីSignal Iduna Park គឺ Real ស្មើ៣ និងចាញ់៣។
៣. Olympiacos
Real ធ្លាប់ធ្វើដំណើរទៅទីក្រុងអាតែន ប្រទេសក្រិកចំនួន៤លើកដើម្បីប្រកួតជាមួយ Olympiacos។ បើទោះជាសមត្ថភាពកីឡាករទាំងពីរក្រុមហាក់មិនប្រដំប្រសងគ្នាតែ ក្រុមយក្សអេស្ប៉ាញមិនធ្លាប់ឈ្នះនោះទេពោលគឺស្មើ៣ និងចាញ់១។
៤. AC Milan
ជើងឯកអឺរ៉ុប៧សម័យកាល AC Milan វិញក៏ធ្វើឲ្យ Real ចុកចាប់មិនតិចដែរនៅទឹកដី San Siro ដោយសារប្រកួតនៅទីនោះ៣ដង Real ស្មើ២ និងចាញ់១។
៥. Spartak Moscow
ប៉ះគ្នា២ដងជាមួយក្រុមខ្លាំងមកពីរុស្ស៊ី Real Madrid ចាញ់ទាំង២លើក។
៦. Atletico Madrid
ក្រុមទាំងពីរប៉ះគ្នាច្រើននៅការប្រកួតពានក្នុងស្រុករបស់អេស្ប៉ាញតែនៅ Champions League វិញគឺ២ប្រកួតកន្លងមកនៅទឹកដី Atletico ក្រុម Real ចាញ់១ ស្មើ១។
៧. Lazio
Real Madrid មិនដែលឈ្នះ Lazio នោះទេនៅទឹកដី Stadio Olimpico ហើយ Lazio ក៏មិនដែលឈ្នះ Real ដូចគ្នា ដោយ២ប្រកួតកន្លងមកក្រុមទាំងពីរស្មើគ្នារាល់លើក។
៨. Manchester City
Real ធ្លាប់មានប្រវត្តិទម្លាក់ Man City ចេញពី Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុន្តែប្រវត្តិជួបគ្នា២លើកនៅទឹកដី Etihad គឺក្រុមទាំងពីរស្មើគ្នាទាំងអស់៕
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)