នេះជារូបភាព «ព្រះមេនសម្រាប់ប្រារព្ធរាជពិធីថ្វាយព្រះភ្លើង ដល់អតីតព្រះមហាក្សត្រថៃ» នៅថ្ងៃទី២៥ ខែតុលា! (Photo inside) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នេះជារូបភាព «ព្រះមេនសម្រាប់ប្រារព្ធរាជពិធីថ្វាយព្រះភ្លើង ដល់អតីតព្រះមហាក្សត្រថៃ» នៅថ្ងៃទី២៥ ខែតុលា! (Photo inside)

26/09/2017
(បាងកក)៖ សារព័ត៌មានថៃមួយ បានចេញផ្សាយនូវភាពជាច្រើនស្តីអំពីសកម្មភាពកសាង ទីកន្លែង​ថ្វាយព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាលកំណត់​នៃការ​បញ្ចប់ការសាងសង់ គឺនៅថ្ងៃទី១៨ ខែតុលា ជាកំហិត។ នេះបើតាមការដកស្រង់ពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ព្រះបរមរាជវាំងថៃ (Grand Palace) នៅក្នុងទីក្រុងបាងកក នឹងត្រូវបិទទ្វារជាបណ្តោះអាសន្ន​នៅខែតុលាខាងមុខនេះ ដើម្បីត្រៀមប្រារព្ធពិធីថ្វាយ​ព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត មួយឆ្នាំក្រោយព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
យោងតាមសេចក្តី​ថ្លែងការណ៍របស់ ការិយាល័យទទួលបន្ទុក​កិច្ចការរាជវង្ស ដែលបាន​ចេញកាលពី​ពេលថ្មីៗនេះ ព្រះរាជវាំងធំ ឬ Grand Palace ព្រមជាមួយ​និងប្រាសាទធំមួយ​ផ្សេងទៀត នឹងត្រូវបិទទ្វារ​លែងទទួល​ស្វាគមន៍​អ្នកទស្សនាទាំងជាតិ និងអន្តរជាតិតែម្តង ​ចាប់ពីថ្ងៃ​ទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។

ការិយាល័យនៃព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍ទៀតថា ថ្ងៃទី៣០ ខែកញ្ញា ត្រូវបានចាត់ទុកជាថ្ងៃចុងក្រោយ ដែលសាធារណជន​អាចមកទស្សនារាជវាំង​នេះបាន។
គួរបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះសពអតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នឹងប្រារព្ធឡើង​ចាប់ពីថ្ងៃទី២៥ ដល់ ទី២៩ ខែតុលាខាងមុខ​នេះហើយ៕