មិនធម្មតា! ទ្រព្យសម្បត្តិកំពូលមហាសេដ្ឋីប្រេស៊ីល ០៦រូប ស្មើនឹងទ្រព្យសម្បត្តិប្រជាជន​ពាក់កណ្តាលប្រទេស... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនធម្មតា! ទ្រព្យសម្បត្តិកំពូលមហាសេដ្ឋីប្រេស៊ីល ០៦រូប ស្មើនឹងទ្រព្យសម្បត្តិប្រជាជន​ពាក់កណ្តាលប្រទេស...

26/09/2017
(ប្រេស៊ីល)៖ ការសិក្សាមួយចេញ​ផ្សាយដោយ​អង្គការក្រៅរដ្ឋាភិបាល​អង់គ្លេស Oxfam នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​បានឱ្យដឹងថា មហាសេដ្ឋីទាំង០៦រូប នៅក្នុងប្រទេសប្រេស៊ីល​មានលុយស្មើ​នឹង​ចំនួនប្រជាជនប្រេស៊ីល​ជិតពាក់កណ្ដាល។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមការសិក្សា​ខាងលើ មហាសេដ្ឋីប្រេស៊ីល លោក កាឡូស អាល់បឺតូ ស៊ីឃ្យូភីរ៉ា (Carlos Alberto Sicupira) មកពីក្រុមហ៊ុន AB Inbev, លោក ចូសិព សាហ្វ្រា (Joseph Safra) ម្ចាស់ធនាគារ Safra Bank និងលោក អេឌូអាឌូ សាវើរីន (Eduardo Saverin) មកពីក្រុមហ៊ុន Facebook រួមទាំងមហាសេដ្ឋី​០៣នាក់ផ្សេងទៀត មានលុយស្មើនឹង​ប្រជាជន ១០០លាននាក់ នៃប្រទេស​ប្រេស៊ីល ដែលមានប្រជាជន​សរុប ២០៧.៧លាននាក់ (តួលេខឆ្នាំ២០១៦) ខណៈចំនួនអ្នក​មានជាងគេ ៥ភាគរយ នៃប្រជាជន​ប្រេស៊ីល ដែលរកចំណូលបានស្មើនឹង ៩៥ភាគរយ នៃប្រជាជនសរុប។

បន្ថែមពីលើនេះ ក្រៅតែពីបង្ហាញ​ពីគម្លាតរវាងអ្នកក្រ និងអ្នកមាន ការសិក្សាដដែល​ក៏បានឱ្យ​ដឹងដែរថា ប្រជាជនប្រេស៊ីល​ស្បែកខ្មៅ​រកលុយបានតិចជាង​ប្រជាជនស្បែកស រីឯស្ត្រីនៅតែរក​ចំណូលបានតិចជាងបុរស ហើយបើតាម Oxfam ប្រេស៊ីលគឺជាប្រទេស​ជាប់លំដាប់ទី ០៣ ខាងអសមភាពនៅក្នុងតំបន់​អាមេរិកឡាទីន ដោយឈរពីលើ​ប្រទេសកូឡុំប៊ី និងហុងដូរ៉ាស់៕