រឿង​៥​យ៉ាង​ត្រូវ​ដឹង ​សម្រាប់​រូបមន្ដ​ថ្មី​របស់ 2018 AFF Suzuki Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿង​៥​យ៉ាង​ត្រូវ​ដឹង ​សម្រាប់​រូបមន្ដ​ថ្មី​របស់ 2018 AFF Suzuki Cup

25/09/2017
ពាន​រង្វាន់ 2018 AFF Suzuki Cup ​ឆ្នាំ​ក្រោយ​នេះ ​នឹង​កាន់​តែ​ទាក់ទាញ​ជាង​ឆ្នាំ​មុន​ៗ ​ដោយសារ​តែ​មាន​ការ​កែប្រែ​រូបមន្ត​ខ្លះ ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​គ្រប់​ប្រទេស​បាន​ទស្សនា​ការ​ប្រកួត​ងាយ​ស្រួល។ ​ខាង​ក្រោម​នេះ​ជា​រឿង​៥​យ៉ាង​ត្រូវ​ដឹង​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ឆ្នាំ​ក្រោយ៖
- ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៨

- ក្រុម​ទាំង​១០​ប្រទេស​នឹង​ត្រូវ​បែងចែក​ជា​២​ពូល ​ប្រកួត​គ្នា​ដោយ​ប្រើ​រូប​មន្ដ​ក្នុង​ដី​និង​ក្រៅ​ដី (មិន​មាន​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ឡើយ)

- ទីម័រ (លេខ​១០​) ​និង​ព្រុយណេ​(លេខ​១១) ​នឹង​ត្រូវ​លេង​ប្រកួត​ជម្រុះ ​ដើម្បី​បាន​ចូល​ជាមួយ​៩​ប្រទេស​ផ្សេង​ទៀត ​ធ្វើ​ការ​ចាប់​ពូល

- អូស្ត្រាលី ​ដែល​បាន​លេង​ពាន​រង្វាន់​កម្រិត​យុវជន​ជា​ច្រើន​នៅ​អាស៊ាន​នោះ ​មិន​មាន​វត្តមាន​ក្នុង​ពាន​នេះ​ទេ

- សូម្បី​តែ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ​ក៏​ត្រូវ​លេង​ក្នុង​និង​ក្រៅ​ដី​ផង​ដែរ

ពាន​រង្វាន់​ AFF Suzuki Cup ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៦ ​ហើយ​លេង​រៀងរាល់​២​ឆ្នាំ​ម្ដង ដោយ​មាន​ប្រទេស​ថៃ​ជា​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​ច្រើន​ជាង​គេ រហូត​ដល់​ទៅ​៥​សម័យ​កាល​មក​ហើយ៕​