ថ្ងៃ​ទី​១​ តុលា​ ទើប​ក្រុម​កម្ពុជា​ចាប់​ផ្តើម​ហ្វឹកហាត់​ ត្រៀម​ប៉ះ​វៀតណាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថ្ងៃ​ទី​១​ តុលា​ ទើប​ក្រុម​កម្ពុជា​ចាប់​ផ្តើម​ហ្វឹកហាត់​ ត្រៀម​ប៉ះ​វៀតណាម

25/09/2017
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​បាន​ចេញ​បញ្ជី​ឈ្មោះ​ និង​គ្រោង​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ស្អែក​នេះ​​​ ប៉ុន្តែ​​កម្មវិធី​ហ្វឹកហាត់​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ។ បើ​តាម​មន្ត្រី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​ហ្វឹកហាត់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​​​គ្រោង​ធ្វើ​​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ។ ក្រុម​កម្ពុជា​នឹង​ហ្វឹកហាត់​តាម​ពេល​​វេលា​ដែល​ជា​​ FIFA Day តែ​ប៉ុណ្ណោះ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី១០ ខែតុលា។

ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​ឡើង​នៅ​ពេល​នេះ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នឹង​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧​​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2019 AFC Asian Cup។ កាល​ពី​ជើង​ទី​១ កម្ពុជា​ចាញ់​វៀតណាម​ដោយ​លទ្ធផល​ ២-១៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា
បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​