តា​បារាំង ព្រមាន​ Jose និង Pep ​កុំ​ឲ្យ​មើល​ងាយ​ League Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តា​បារាំង ព្រមាន​ Jose និង Pep ​កុំ​ឲ្យ​មើល​ងាយ​ League Cup

25/09/2017
លោក Arsene Wenger បាន​ប្រាប់​ទៅ​កាន់​លោក  Jose Mourinho និង Pep Guardiola ថា គ្មាន​អ្នក​ចាត់ការ​ណា​ម្នាក់​អាច​មើល​រំលង League Cup បាន​ទេ។

ការ​និយាយ​ការពារ League Cup បែប​នេះ​ ដោយ​សារ​​កាល​ពី​សប្ដាហ៍​មុន​​អ្នក​ចាត់ការ​ក្រុម​នៅ​ទីក្រុង Manchester ទាំង​ពីរ​បាន​និយាយ​មិន​ឲ្យ​តម្លៃ​លើ​ពាន​មួយ​នេះ។ Mourinho បាន​លើក​ឡើង​ថា ក្លឹប​នៅ​អង់គ្លេស​ទាំង​អស់​អាច​នឹង​លេង​ល្អ​ប្រសើរ​ ប្រសិន​​ពួក​គេ​មិន​ចូល​លេង​នៅ League Cup ខណៈ​លោក Guardiola ថ្លែង​ថា ពាន​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខាង​កម្លាំង។

ផ្ទុយ​ពី​មតិ​របស់​អ្នក​ចាត់​ការ​ទាំង​ពីរ​ខាង​លើ លោក Wenger បាន​និយាយ​ថា៖ ជាមួយ​សម្ពាធ​ដែល​ក្លឹប​ទាំង​អស់​​កំពុង​ស្ថិត​ក្រោម អ្នក​​មិន​អាច​លះបង់​បាន​​គ្រប់​ពាន​ទាំង​អស់​ទេ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​លេង ទោះ​វា​ជា​ពាន​តូចតាច​ក៏​ដោយ។ នៅ​វគ្គ​១៦​ក្រុម  Carabao Cup ( League Cup) នៅ​ថ្ងៃ​ខាង​មុខ ​Arsenal នឹង​ត្រូវ​ជួប Norwich City ខណៈ Man City ប៉ះ Wolves  ឯ United លេង​ទល់​នឹង  Swansea City៕​​​