កីឡាករ ភាព ចាន់ដេវីត នឹងធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសជប៉ុន១សប្ដាហ៍ ចាប់ពីថ្ងៃទី២៥ខែកញ្ញានេះតទៅជាមួយសាលា Vivaio Funabashi S.C នឹងទៅជួបជាមួយកីឡាកររបស់ក្លឹប Fujieda MYFC គឺកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។
យុវជនឆ្នើម ភាព ចាន់ដាវីដ មានអាយុត្រឹម១៣ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានក្លឹប Cambodian Tiger ចុះកុងត្រាយករយៈពេលវែង១០ឆ្នាំទៅហើយ។ យុវជន ចាន់ដេវីដ គឺជាថ្នាលរបស់ក្រុម Next Step FC លេងក្នុងតំបន់ប្រយុទ្ធ ហើយមានបច្ចេកទេសខ្ពស់ទើបបានក្លឹបមានម្ចាស់ជាជនជាតិជប៉ុននេះសម្រេចចុះកុងត្រាយកតែម្ដង៕
