កុំហៅខ្ញុំជាអភិបាលស្រុកទៀត បើខ្ញុំមិនចាត់វិធានការលើបទល្មើសនេសាទ ក្នុងស្រុកកោះសូទិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំហៅខ្ញុំជាអភិបាលស្រុកទៀត បើខ្ញុំមិនចាត់វិធានការលើបទល្មើសនេសាទ ក្នុងស្រុកកោះសូទិន

24/09/2017
ខេត្តកំពង់ចាម ៖ ក្រោយពីបានចុះផ្សាយចំនួន២លេខផ្ទួនៗគ្នា ជុំវិញករណីបទល្មើសនេសាទកើតមានពេញបន្ទុក ក្នុងស្រុកកោះសូទិន នៃខេត្តកំពង់ចាម លោក ផេន សុផល អភិបាលនៃ គណៈអភិបាលស្រុកកោះសូទិន បានប្រាប់ថា មិនមែនលោកមិនដឹងនោះទេ ដោយសារទឹកទើបឡើងយ៉ាងខ្លាំងក្នុងរយះពេល៣ថ្ងៃ ចំថ្ងៃបុណ្យភ្ជំបិណ្ឌ ដូច្នេះនាក្រោយថ្ងៃភ្ជំបិណ្ឌ លោកនិងដាក់កម្លាំងជាប្រចាំដើម្បីចាត់វិធានការតឹងរឹងលើបទល្មើសនេសាទទាំងនោះហើយ។
លោកបន្តថា បើសិនដឹងថាសមត្ថកិច្ចរូបណាចូលដៃជើងជាមួយក្រុមជនល្មើស អាចទំនាក់ទំនងទៅលោកដោយផ្ទាល់ បើលោកមិនចាត់វិធានការទេ មិនបាច់ហៅគាត់ជាអាជ្ញាធរទេ (ជាអភិបាលស្រុកទេ)។

ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលដ៏ក្តៅគគុគ ដែលត្រូវនិងកំពុងអនុវត្តន៍គឺការបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទជាក់ស្តែងនៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៨និង៣០នាទី លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងប្រដាប់អាវុធទាំង៣ ចុះបង្រា្កបបទល្មើសនេសាទដោយខុសច្បាប់ នៅចំណុចអតីតឡូតិ៍ លេខ៨ ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះសូទិន ដោយសហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្តកំពង់ចាម និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម។
ជាលទ្ធផលបង្រ្កាបបានៈ ១.ឧបករណ៍លូស្បៃមុង -លូស្បៃមុង ចំនួន១២៥ មាត់ -របាំងស្បៃមុងប្រវែង៥៦២៥ ម៉ែត្រ -បង្គោលចម្រឹងឬស្សី ចំនួន២១២៥ ដើម-កូនត្រីចំរុះ ទម្ងន់៥៧៥ គីឡូ ក្រាម ។

២.ឧបករណ៍ រ៉ាវ -រ៉ាវ ចំនួន ០៨ មាត់ -របាំងប្រវែង ៣៥០ ម៉ែត្រ -បង្គោលឬស្សី ចំនួន១២០ ដើម -ត្រីចំរុះ ទម្ងន់ ២៤ គីឡូក្រាម
៣.របាំងបិទផ្ចិតព្រែក -របាំងផ្ចិតព្រែក ចំនួន០៥ កន្លែង-បង្គោល ចំនួន ១២០ ដើម-របាំងព្រួលប្រវែង៩០ ម៉ែត្រ -លបទ្រ ចំនួន២០ គ្រឿង-ត្រីចំរុះ ចំនួន៣០ គីឡូក្រាម។

ចំណែកត្រីចំរុះត្រូវបានព្រលែងចូលបឹងធម្មជាតិវិញ ដោយឡែកឧបករណ៍វត្ថុតាងមួយចំនួនបានកាប់បំផ្លាញចោលនៅកន្លែង និងមួយចំនួនទៀត យកមករក្សាទុកនៅរដ្ឋបាលស្រុកកោះសូទិន។

សូមពុកម៉ែបងប្អូនទាំងអស់ជួយពិនិត្យតាមដានបន្ត ប្រសិនបើមានករណីបទល្មើសនេសាទកើតមានបន្តទៀត ក្នុងទឹកដីនៃស្រុកកោះសូទិន អាចរាយការណ៍ជូន លោកអភិបាលស្រុកដោយផ្ទាល់៕អត្ថបទ ទេព វណ្ណះ