ស្ងាត់ៗតែថ្ងៃទេ បេីយប់វិញដូចរដូវហែកឋិនចឹង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ងាត់ៗតែថ្ងៃទេ បេីយប់វិញដូចរដូវហែកឋិនចឹង

24/09/2017
មណ្ឌលគិរី៖ ជារៀងរាល់យប់ស្ថិតនៅចន្លោះពីម៉ោង១២រំលង អាធ្រាតទៅ នេះជាវេលាដែលមនុស្សម្នាកំពុងតែលង់លក់ តែខុសផ្ទុយស្រឡះពីក្រុមនុស្សមួយចំនួនតូច ជាអ្នកប្រកបមុខរបរ ជាអ្នករកសុីបទល្មេីសវាជាឱកាសល្អ សំរាប់គាត់ទៅវិញ។
ដោយយោងតាមសម្ដីរបស់ប្រជាពលរដ្ឋដែលលោកជាអ្នកបានដឹងច្បាស់គឺថា គ្រប់មន្ត្រីជំនាញទាំងអស់ហាក់ដូចជា ព្រងេីយកន្តេីយទៅនឹងបទបញ្ជារបស់ សម្ដេច នាយករដ្ឌមន្ត្រីដែលលោកតែងតែដាក់បទបញ្ជាអោយទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធនឹងមន្ត្រីជំនាញ អោយធ្វេីយ៉ាងណាជួយទប់ស្កាត់នឹងបង្ក្រាប អោយបាន ដេីម្បីការពារដល់ធនធានធម្មជាតិយេីងដែលជារបស់សម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជាដែលនៅសេសសល់សឹងតែមិនបាន៣០%ផងនោះ ។

ចុងក្រោយ មួយរយៈពេលក្រោយពីមានការផ្លាស់ប្ដូរតួនាទី ដល់មន្ត្រីនាៗក្នុងខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋលោក សំណូមពរដល់ សម្ដេចនាយក សូមលោកជួយរំលឹកដល់មន្ត្រីគ្រប់ស្ថាប័ននៅក្នុងខេត្តមណ្ឌលគិរីផង ក្រែងពួកគាត់ដេកលក់អស់ ខ្លាចភ្លេចបទបញ្ជាថ្នាក់លេី ព្រោះរយៈពេលកន្លងហួសទៅប្រមាណជាពីរសប្ដាហ៍មុននេះ លោកក៏បានបង្កេីត កម្មវិធីដែលផ្ដោតទៅលេីការរក្សានឹង ការពារដល់ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដេីម្បីរក្សាបានលំនឹងនៃស្រទាប់របស់ភពផែនដីផងនោះ ។ អត្ថបទ ទេព វណ្ណះ