ធ្វើអីអោយតែគេ មិននិយាយមិនកើត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្វើអីអោយតែគេ មិននិយាយមិនកើត

24/09/2017
អ៊ីចឹងតើការប្ដូរឈ្មោះរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ «ឋាន​សួគ៌បូកគោ» ទៅ​ជា «សុខា​ឋានសួគ៌» រកមូលហេតុឃើញហើយ!បន្ទាប់ពីមានការផ្លាស់ប្ដូរឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​​ដ៏ល្បី​របស់​កម្ពុជា «ឋាន​សួគ៌បូកគោ» ទៅ​ជា «សុខា​ឋានសួគ៌» បង្កឱ្យមានការភ្ញាក់ផ្អើល ក៏ដូចជាងឿងឆ្ងល់យ៉ាងខ្លាំងពីមូលហេតុនៅពីក្រោមការផ្លាស់ប្ដូរឈ្មោះនេះ ដោយមិនមានការប្រកាសប្រាប់ដល់សាធារណជនឱ្យបានទទួលជ្រាបពីជាមុនទាល់តែសោះ ។ស្របពេលដែល អ្នកលេងហ្វេសប៊ុកកំពុងតែចាត់ទុករឿងនេះជាប្រធានបទដ៏ក្តៅមួយ ស្រាប់តែក្រុមហ៊ុន​សុខា​របស់​អ្នក​ឧកញ៉ា សុខ គង់ បាន​​ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការផ្លាស់ប្ដូរឈ្មោះនេះគឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ ដោយផ្តល់​នូរ​សេវាកម្ម​ថ្មីពី​រមណីយដ្ឋាន​ចំណាត់​ថ្នាក់ផ្កាយ៤ មក​ជា​រមណីយដ្ឋានលក្ខណៈ​អន្តរជាតិ​លំដាប់​ផ្កាយ​ ៥ ។យ៉ាងណាមិញ ​ការ​ដូរ​ឈ្មោះ«ឋានសួគ៌​បូកគោ» ទៅជា «សុខា​ឋានសួគ៌» ស្ងាត់ៗ​បែប​នេះ បណ្ដាលឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន នាំគ្នាសម្តែង​ការ​មិន​ពេញ​ចិត្ត​ និង ​ផ្ទុះ​ការ​រិះគន់យ៉ាងផុសផុល ព្រោះនេះជា​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ដ៏​យូរ​លង់​របស់​កម្ពុជា​ ហើយពួកគេក៏បាន​បញ្ចេញមតិឱ្យ​ក្រុមហ៊ុន​នៅ​រក្សា​ឈ្មោះ​ដើម​ដដែលទៀតផង ៕អត្ថបទ ទេព វណ្ណះ