កម្រឃើញណាស់សាកសពស្លាប់តែ ១យប់ស្រាប់តែហើមស្អុយ ហើយបើដឹងពីប្រវត្តិរបស់សព ពិតជាខ្លោចចិត្ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្រឃើញណាស់សាកសពស្លាប់តែ ១យប់ស្រាប់តែហើមស្អុយ ហើយបើដឹងពីប្រវត្តិរបស់សព ពិតជាខ្លោចចិត្ត

24/09/2017
ភ្នំពេញ៖ ជនអណាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋតែមួយថ្ងៃសោះ ក៏ហើមធំក្លិនស្អុយ រហូតដល់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង០៣នឹង៣៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ នៅចំណុចស្ថិតនៅក្នុងក្រុម២០២ភូមិទី១៥ សង្កាត់ស្រះចកខណ្ឌដូនពេញ ។ជនរងគ្រោះអនាថាមានឈ្មោះ សេង សោម ភេទប្រុស មានអាយុ ៤៦ឆ្នាំ មិនមានមុខរបរទេ រស់ដោយសារប្រជាពលរដ្ឋ ឱ្យបានហូប និងរស់នៅតាមសំយ៉ាបផ្ទះគេ យប់នៅកន្លែងណាដេកនៅកន្លែងហ្នឹង (ជនអនាថារូបនេះ រស់នៅក្នុងកូឡាបទី១ តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះជាកូនកំព្រា) ។តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមករស់នៅក្នុងកូឡាប១ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ពោលគឺតាំងពីតូច មកដល់ពេលនេះ អស់រយៈពេល ៣៥ឆ្នាំហើយ គ្មានឪពុកម្តាយបងប្អូនឡើយ ហើយគ្មានមុខរបរទេ រស់នៅអាស្រ័យអ្នកភូមិឱ្យបាយហូប រាល់ថ្ងៃទល់ថ្ងៃភ្ជំ ហើយថ្ងៃទី២១ ខែឆ្នាំដដែលទើបបានដឹងថា បុរសរូបនេះ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋតែម្ដង ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងភ្លាមៗ ហើយត្រូវសមត្ថកិច្ចបានពិនិត្យសាកសពថា ជនរងគ្រោះជាអនាថាស្លាប់ដោយខ្យល់គទេ ហើយត្រូវបានប្រជាពលរដ្ឋ រស់នៅជិតខាងរៃអង្គាសគ្នា បានថវិការសរុប ៤៣ម៉ឺនរៀល យកទៅឱ្យថ្លៃរថយន្តដឹកសព ៣០ដុល្លារ និងថ្លៃបូជាសពនៅវត្តទួល ៕អត្ថបទ ទេព វណ្ណះ