នេះហើយអំណាចស្នេហាប្រហាជីវិត្ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នេះហើយអំណាចស្នេហាប្រហាជីវិត្ត

24/09/2017
សង្ស័យខូចចិត្តព្រោះសង្សារសុំបែក ទើបត្រឡប់មកពីស្រុកកំណើតវិញ ស៊ូបញ្ចប់ជីវិតខ្លួនឯងមិនឱ្យអ្នកណាដឹង។ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច បន្ទាប់ពីយុវជនកម្មកររោងចក្រម្នាក់ ក្រោយវិលត្រឡប់មកពីស្រុកកំណើតក្នុងឱកាសបុណ្យភ្ជំបិណ្ឌវិញ សង្ស័យសង្សារបែកចិត្តទៅមានអ្នកថ្មី ទើបសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបានសម្រេច កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។សាកសពមានឈ្មោះ ឧត្តម អុល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិតាតៃ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។តាមប្រជាពលរដ្ឋបានឱ្យដឹងថា យុវជនរងគ្រោះ មានស្នេហាជាមួយនារីម្នាក់ ជាកម្មការនីរោងចក្រជាមួយគ្នា តែមួយរយៈនេះ ស្នេហារបស់ពួកគេត្រូវបានបែកបាក់ ព្រោះភាគីខាងស្រីសំបែក ហើយទៅមានស្នេហាថ្មីបាត់ទៅ ។ប្រភពបន្តថា ស្របពេលឱកាសបុណ្យភ្ជំបិណ្ឌមកដល់ កម្មករ កម្មការិនី និង ប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវបានចាកចេញទៅស្រុកកំណើតរៀងៗខ្លួនអស់ទៅ ដោយឡែកសម្រាប់ជនរងគ្រោះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌចប់រួចរាល់ ក៏បានវិលត្រឡប់មកផ្ទះជួលវិញ ហើយយស្រាប់តែនៅរសៀលថ្ងៃទី ២២ ខែកញ្ញា នេះ ជនរងគ្រោះក៏បាននៅសំងំក្នុងបន្ទប់ជួលខាងលើរហូត មិនបានចេញក្រៅសោះ ខុសប្លែកពីសព្វដង ដោយសង្ស័យ ក៏បង្ហើបបង្អួចមើល ស្រាប់តែប្រទះឃើញ ចងកស្លាប់បាត់ទៅហើយ ទើបនាំគ្នាផ្អើលឆោឡោ ។សាកសពក្រោយពីប្រទះឃើញ ចងកស្លាប់ក្នុងបន្ទប់ សមត្ថកិច្ចក៏បានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ដោយរកឃើញថា ជនរងគ្រោះបានរកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់ដើម្បីសម្លាប់ខ្លួន ហើយទាក់ទងទៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕អត្ថបទ ទេព វណ្ណះ