សមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទរំលោភសេពសន្ធវ: - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទរំលោភសេពសន្ធវ:

23/09/2017
+ករណី÷ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទរំលោភសេពសន្ធវ:
នៅថ្ងៃទី ២១.០៩.២០១៧ វេលាម៉ោង ១៥និង៣០នាទី
នៅចំណុច.ភូមិអំពិលទឹក ឃុំ កំពង់ភ្នំ ស្រុក លើកដែក ខេត្ត​កណ្តាល ។កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបានចុះស្រាវជ្រាវសើបអង្កេតចាប់ខ្លួនតាមដីកា-ឈ្មោះ រ៉ា.ចាន់រីភេទ ប្រុស អាយុ ២២ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិកោះចំរើនឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ។- ដីកា.លេខ ១០៥.ដ.ក
.ច.ខ.ចុះថ្ងៃទី ២៧ខែកុម្ភះ ឆ្នាំ២០១២ របស់លោក លឹម.សុគន្ថាចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល ពីបទ:រំលោភសេពសន្ថវះប្រព្រឹត្ត នៅភូមិ កោះចំរើន ឃុំ កំពង់ភ្នំ ស្រុក លើកដែក ខេត្ត កណ្តាល កាលពី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១០ករណីនេះ សមត្ថកិច្ច យើងកំពុងបន្តចាត់ការតាមនីតិវិធី ។អត្ថបទ ទេព វណ្ណះ