ចេញពីគុកអត់រាងចាល នាំមិត្តភក្តិទៅលួចដូចបបួលចូលទៅ ស៊ីបាយក្នុងគុកជាមួយគ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញពីគុកអត់រាងចាល នាំមិត្តភក្តិទៅលួចដូចបបួលចូលទៅ ស៊ីបាយក្នុងគុកជាមួយគ្នា

24/09/2017
ខេត្តកណ្ដាល៖ យុវជនម្នាក់ទើបនឹងចេញពីគុក ក៏នាំមិត្តភក្តិដើរលួចសាច់មាន់ និងសាច់ទា បែរជាប៉ះចំថ្ងៃស៊យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។មន្ត្រីនគរបាល ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង័្សយដែល សមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ជុំ សារ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះ ធី ព្រួញ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំជាមួយគ្នា ហើយជននេះទើបត្រូវបាន តុលាការដោះលែងឲ្យមានសេរីភាព កាលពីពេលថ្មីៗកន្លងមកនេះ។រីឯជនរងគ្រោះជាម្ចាស់សាច់ ឈ្មោះ លឹម សាវុន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចក៏ដកហូត បាននូវវត្ថុតាងមួយ​ចំនួន​ រួមមាន ម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ស៊េរី២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1E-0386 និងទូរសព្ទ័ដៃមួយគ្រឿង ម៉ាក​NOKIA អិនចុចពិល ពណ៌ទឹកក្រូច។មន្ត្រីនគរបាលដដែល បានឲ្យដឹងថា មុនពេលឃាត់ខ្លួន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានចេញល្បាត នៅតាមភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ដើម្បីរក្សានូវសន្តិសុខ និងទប់ស្កាត់នូវបទល្មើសនានា។ លុះពេលសមត្ថកិច្ចល្បាតមកដល់​ចំណុច​កើតហេតុ ក៏ជួបនឹងជនសង័្សយទាំង២នាក់ខាងលើ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-0386 ដឹកសាច់មាន់ និងសាច់ទា។ ដោយមានការសង្ស័យ ទើបនគរបាលប៉ុស្តិ៍គគីរឃាត់ខ្លួនពួកគេនាំទៅកាន់​ប៉ុស្ដិ៍នគរបាលរដ្ឋបាល។មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីនាំទៅដល់ប៉ុស្ដិ៍ភ្លាម ជនសង័្សយទាំង២នាក់បានឆ្លើយសារភាពថា ពួកគេទាំង ២នាក់ពិតជាបានលួចសាច់មាន់ និងសាច់ទាពីតូបរបស់ជនរងគ្រោះខាងលើ នៅក្នុងផ្សារគគីរប្រាកដមែន។ក្រោយពេលសាកសួររួច សមត្ថកិច្ចបានទាក់ទងទៅម្ចាស់ឲ្យមកយកសាច់មាន់ និងសាច់ទាត្រឡប់ទៅវិញ។ ដោយឡែក​ជន​សង័្សយទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់៕អត្ថបទ ទេព វណ្ណះ