សមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទលួច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទម្នាក់ពីបទលួច

23/09/2017
+ករណី៖ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន(ពីបទអំពើលួច) នៅថ្ងៃទី២២.០៩.២០១៧វេលាម៉ោង៥.០០ នាទីនៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់ណ្តាលបានចុះស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនតាមដីកា ០១នាក់ ឈ្មោះ ម៉ម ស្រស់ ហៅ​ ង៉ោ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ននៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ដីកាលេខ៖ ២៨៥ដកបចខ/១៧ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ របស់លោកទី សំណាង ចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកណ្តាល ។
ពីបទ៖ អំពើលួច បានប្រព្រឹត្តនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់‌កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី១៩.ខែមិថុនា ឆ្នាំ២០១៦ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី ។អត្ថបទ ទេព វណ្ណះ