ភ្ញៀវជាតិ និង អត្តរជាតិមានកំណេីនបេីប្រៀបឆ្នាំ២០១៦ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌក្នុងខេត្តមណ្ឌលគិរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្ញៀវជាតិ និង អត្តរជាតិមានកំណេីនបេីប្រៀបឆ្នាំ២០១៦ក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌក្នុងខេត្តមណ្ឌលគិរី

23/09/2017
មណ្ឌលគិរី:: រយៈពេល​កាន់បិណ្ឌ​១៥​ថ្ងៃ​កន្លងទៅ​និង​គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​ធំ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​បាន​បង្កើន​ការ​ចូលមក​ទស្សនា​កម្សាន្ត​ខេត្តមណ្ឌលគិរី​ពិសេស​បណ្តារ​ម្មណី​យ​ដ្ឋា​ន​ធម្មជាតិ​រហូតដល់​ទៅ​ជាង​៨​ពាន់​នាក់​ចាប់ពី​ថ្ងៃទី​១៩​រហូតដល់​ថ្ងៃ​២១​ខែកញ្ញា​ឆ្នាំ​២០១៧​។

​លោក ​ងិន​ សុ​វិមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៧​ថា​ភ្ញៀវ​ទេសចរណ៍​បានមក​ទស្សនា​រមណីយ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​ចំនួន​ ជិតមួយ េមុីននាក់ ក្នុងនោះដែរគេឃេីញថាភ្ងៀវជាតិមានចំនួន ៨០ភាគរយ រីឯភ្ញៀវ​អន្តរជាតិ​ប្រមាណ២០ភាគរយ កើនឡើង​សរុប​១៧.១៤​ភាគរយ បេីធៀប​និង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។​

បេីតាមការអោយដឹងតាមរយះភ្ងៀវដែលបានមកទស្សនាក្នុងពេលរដូវភ្ជុំបិណ្ឌនេះ គឺគាត់ភាគច្រេីនជាអ្នករស់នៅតាមបណ្ដាខេត្ត ផ្សេងៗគ្នា ហេីយក៏បានល្បីតៗគ្នាថា ខេត្តមណ្ឌលគិរីពិតជាមាន សម្រស់គួរអោយកោតសសេីរមែន ដែលខេត្ត​ភាគ​ឦ​សាន្ត​មួយ​នេះ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​មាន​អាកាសធាតុ​ត្រជាក់​មាន​ទេសភាព​ខៀវស្រងាត់​ជាហេតុ​បង្ករ​ឱ្យ​ដំណើរ​កម្សាន្ត​ប្រកបដោយ​ផាសុខភាព​។​
​នៅក្នុងខេត្តមណ្ឌលគិរីយេីង សង្កេតឃើញថា ភ្ងៀវភាគច្រេីនគាត់ចូលចិត្តកំសាន្ត នៅតាម តំបន់ល្បីៗប្រចាំខេត្តមានដូចជា ទៅ​អុជ​ធូប​សូម​សេចក្តីសុខ​នៅ​ភ្នំ​ដោះ​ក្រមុំ​មុជទឹក​លេង​នៅ​ទឹកជ្រោះ​ប៊ូ​ស្រា​ ឈប់សម្រាកនៅរម្មណីដ្ឋាន ចំការការហ្វេ និង​ខ្លះទៀត​ ទៅ​ឃុំ​ដាក់​ដាំ​ដើម្បី​ស្រស់ស្រូប​អាហារ​នៅ​កំពូលភ្នំ​អណ្តូង​ស្នេហ៍​ បេីសំរាប់ភ្ងៀវបរទេសវិញគឺ គាត់ចូលចិត្តលក្ខណៈទេសចរណ៍បៀបផ្សងព្រេង ក្នុងព្រៃ ទស្សនាសត្វដំរី និង ផ្ទះស្នាក់កំសាន្តក្នុងភូមិជនជាតិភាគតិចព្នង តែម្ដង។
លោក សាត ចិន្ដា ដែលជាមគ្គុទេសប្រចាំតំបន់ក្នុងខេត្តមណ្ឌលគិរី បានប្រាប់ភ្ងាក់ងារសារព័ត៌មានយេីងអោយដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌម្ដងៗគឺមានការ រវល់ច្រេីនដោយសារការ ងារយេីងជាអ្នកបំរេីសេវ៉ាកម្មផ្នែកទេសចរណ៍ ហេីយគ្រប់កន្លែង ក្នុងខេត្តមិនថាផ្ទះសំណាក់ អាហាដ្ឋាន រថយន្តដឹកអ្នកដំណេីរ ដែលបំរេីសេវ៉ាកម្មផ្នែកទេសចរណ៍ ត្រូវបានបំរេីសរវ៉ា យ៉ាងកក់ក្ដៅដល់ភ្ងៀវ គ្រប់ទិសទីផងដែរ លោក ចិន្ដាក៏បានបន្តថាសំរាប់លោកអ្នកអាចធ្វេីការ ទំនាក់ទំនងសំរាប់គ្រប់សេវ៉ាកម្មផ្នែកទេសចរណ៍បានតាមរយៈ មគ្គុទេស ប្រចាំខេត្តមណ្ឌលគិរី ដែលមានលេខ ទូរសព្ទ 099 900 505/ 092 900 505៕អត្ថបទ ទេព វណ្ណះ