បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកបណ្តាលឲ្យរបួសធ្ងន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកបណ្តាលឲ្យរបួសធ្ងន់

22/09/2017
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង
១៣:០០នាទី លើផ្លូវជាតិលេខ ២១ស្ថិតនៅក្នុងភូមិកោះចាស់
ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មានកើតករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយរវាងម៉ូតូ និងរថយន្ត ដែលមានទិសដៅបញ្រាសគ្នា ម៉ូតូបត់ឆ្វេងឆ្លងផ្លូងពីកើត ទៅ លិច
បង្កធ្វើឲ្យរងរបួសធ្ងន់អ្នកបើកបរម៉ូតូ ១ នាក់និងខូចខាតម៉ូតូ ធ្ងន់ ១ គ្រឿង និងរថយន្តខូចស្រាល ១គ្រឿង៕ ជនរងគ្រោះបើកម៉ូតូឈ្មោះ ផាត សុីណាត ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិ ឃុំកើតហេតុ បើកបរម៉ូតូម៉ាក
សុីទី ១០០ ពណ៍ក្រហម អត់ស្លាកលេខ អត់កញ្ចក់អត់មួក បើកបរមានទិសដៅពីត្បូងទៅ ជើង (ជ្រៃធំ តាខ្មៅ) រួចបត់ឆ្វេង ឆ្លងផ្លូវពីកើត ទៅ លិច បានបុកជាមួយរថយន្ដម៉ាក HYB
RID ( PRIUS )ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ
2AN-4353 បើកបរមានទិសដៅ ពីជើង ទៅ ត្បូង
( តាខ្មៅ ធ្រៃធំ ) បើកបរដោយឈ្មោះ ប៉ូវ ណម ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹល ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។ សភាពរឿងហេតុ ករណីនេះបង្កឡើង ដោយអ្នកបើកបរម៉ូតូ បត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនគោរពសិទ្ធិអាទិភាព ។អត្ថបទ ទេព វណ្ណះ