ឡានបុកម៉ូតូបណ្តាលអោយស្លាប់ម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឡានបុកម៉ូតូបណ្តាលអោយស្លាប់ម្នាក់

22/09/2017
ករណី៖( គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងរថយន្តបណ្ដាលអោយស្លាប់) កើតហេតុនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង១៤:៣៥នាទីនៅចំណុច ផ្លូវបេតុងចូលវត្តភ្នំធន់មន្ត(លេខ១២១០)ស្ថិតក្នុងភូមិស្វាយតានី ឃំុព្រែកគយ ស្រុកស្អាងខេត្តកណ្តាល មានរថយន្តម៉ាកកូរ៉ូឡា ពណ៍ឈាមជ្រូក ពាក់ផ្លាក់លេខភ្នំពេញ2A-8070 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) បានធ្វើដំណើីក្នុងទិសដៅពីកើតទៅលិច ។លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា(PCX) ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ1CI-5565 បើកបរដោយឈ្មោះសុខ រិទ្ធ ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព)មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិចមកកើត បណ្តាលអោយដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។ក្រោយពីកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានចុះពិនិត្យវាស់វែងរួច
បានប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូខូចខាតធ្ងន់ ហើយបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។អត្ថបទ ទេព វណ្ណះ