(គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

(គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យស្លាប់

22/09/2017
កើតហេតុថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧វេលាម៉ោង៤"០០នាទី(ទៀភ្លឺ)នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះ(KM៣៥/៣៦)ចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បង្កឡើងដោយម៉ូតូម៉ាកHonda C125ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AV-1223 បើកបរដោយឈ្មោះ ណុល ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិព្រែកអន្ដេង ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម(ស្លាប់នៅនិងកន្លែងកើតហេតុ)។បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង រួមដំណើរ(គ្មាន)លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនិងរថយន្តមួយគ្រឿងម៉ាកHyundaiពណ៌សលាយស្លាទុំ ប្រភេទដឹកអ្នកដំណើរ ពាក់ផ្លាកលេខភ្នំពេញ3D-8279បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)
បើកបរនៅក្នុងទិសដៅពីត្បូងទៅជើង រួមដំណើរ៤១នាក់
ខូចខាតសំភារៈម៉ូតូមួយគ្រឿង(ខូចខាតធ្ងន់)រថយន្តខូចខាតស្រាលចំណែកសពត្រូវបានសម្ថកិច្ចធ្វើការពិនិត្យនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសំភារៈត្រូវបានសម្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយ។អត្ថបទ ទេព វណ្ណះ